ផ្អែកតាមការតេស្តចុងក្រោយពី Cellular Insights បង្ហាញឲ្យឃើញ iPhone X ប្រើ Modem Snapdragon X16 របស់ Qualcomm មានល្បឿន LTE លឿនជាងជំនាន់ Intel XMM7840។
ការសាកល្បងជាមួយទំហំ Download ជាង 195Mbps នៃរលកបញ្ជូន 20MHz ប្រភេទ Modem របស់ Qualcomm បានទាញយកបន្ថែមនូវ -6dBm (ឯកតាគណនាល្បឿនអ៊ីនធឺណិត) ខណៈ Intel ធ្លាក់ចុះមកត្រឹម 169Mpbs នៅ -87dBm។
មួយផ្សេងទៀតពេលសេវាចុះខ្សោយនៅក្រោម -120dBm ម៉ូដែល Qualcomm មានល្បឿនជាមធ្យមលឿនជាង ៦៧ ភាគរយ ធៀបនឹង Intel រហូតដល់ទីបញ្ចប់ Intel ធ្លាក់ត្រឹម -129dBm ហើយ Qualcomm នៅកម្រិត -130dBm។
មិនខុសពីរាល់ឆ្នាំ iPhone 7/7 Plus ប្រើ Modem របស់ Qualcomm ក៏លឿនជាងដាច់ធៀបនឹង Intel ប៉ុន្តែឆ្នាំនេះ Cellular Insight បានបញ្ជាក់ហើយថាសម្រាប់ម៉ូដែល iPhone X គឺពួកគេឃើញគម្លាតខុសគ្នាតិចបំផុត។
វិធីឆែកមើល iPhone X ប្រើ Modem របស់ Intel ឬ Qualcomm:
+ចូលទៅកាន់ Settings > General > About មើលត្រង់កន្លែង Model Number ឬ Settings > About > Legal > Regulatory
ផ្ទៀងផ្ទាត់លេខដូចមានខាងក្រោម:
បើ A1865 ជារបស់ Qualcomm ប្រភេទ CDMA របស់ក្រុមហ៊ុន Sprint, Verizon, U.S Cellular ភាគច្រើនមានលក់តែក្នុងទីផ្សារអូស្ត្រាលី, ចិននិងឥណ្ឌា
បើ A901 ជារបស់ Intel ប្រភេទ GSM របស់ក្រុមហ៊ុន AT&T, T-Mobile ច្រើនមានចែកចាយជុំវិញពិភពលោក
បើA1902 ជារបស់ Intel ប្រភេទ GSM ប៉ុន្តែមានលក់តែក្នុងទីផ្សារប្រទេសជប៉ុនប៉ុណ្ណោះ។
ប្រភព៖ macrumors ប្រែសម្រួល៖ ឡៃហ៊ាង
