ធ្លាប់តែឃើញ សុខ ពិសី ស្លៀកពាក់ និងការតុបតែងខ្លួនបែប Style យុវវ័យ តែថ្មីៗនេះនាងប្ដូរមកស្លៀកពាក់បែបបុរាណវិញម្ដង មើលទៅពិតស្រស់ស្អាតប្លែកភ្នែកខ្លាំងណាស់។
តុបតែងខ្លួន និងស្លៀកបំពាក់ឈុតរបាំបុរាណនេះដែរ សុខ ពិសី នាង ថត MV ថ្មីឲ្យផលិតកម្មសាន់ដេ គឺបទ "ចិត្តចង់មានស្នេហ៍" ជាបទបែបមនោសញ្ចេតនា។ ចំពោះមូលហេតុដែលខ្លួនជ្រើសរើសសម្លៀកបំពាក់ប្រពៃណីមកថត MV បទថ្មី ព្រោះចង់លើកស្ទួយវប្បធម៌ប្រពៃណីដ៏ស្រស់ផូរផង់របស់ខ្មែរ ជាកេរ្តិ៍ដំណែលតាំងពីដូនតាមក។
ម្ចាស់បទ"ដើរចេញដើម្បីសេរីភាពបង"ថា៖ "អ្វីដែលខ្ញុំចង់បង្ហាញខ្លាំងក្នុង MV បទហ្នឹង គឺសម្លៀកបំពាក់ប្រពៃណីខ្មែរយើង ហើយនៅក្នុងបទនេះធានាថាប្លែកជាងបទមុនៗឆ្ងាយណាស់"៕
រូបភាព៖ Lim Phengchiv
