ថ្ងៃទី ០៣ ខែ ធ្នូ គ.ស ២០១៧ តាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុនស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងកម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បង្រ្កាបឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនចំនួន ០១ នាក់ នៅចំណុចភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ព្រមទាំង ចាប់យក នូវវត្ថុ តាង មានគ្រឿង ញៀននិងសម្ភារៈពាក់ព័ន្ឋមួយចំនួនធំ ។ជនសង័្សយឈ្មោះ កើ ហាំសះ ភេទប្រុសអាយុ ២៩ឆ្នាំនៅភូមិជម្ពូវ័ន្ត សង្កាត់ ចោមចៅ ខណ្ឌពោធ៏សែនជ័យ រាជធានីភ្នំពេញ ។ បច្ចុប្បន្នជនសង័្សយ និង វត្ថុតាងកំពុងកសាងសំណុំរឿងបញ្ជូនទៅ តុលាការខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕អត្ថបទ ទេព វណ្ណះ

