នាយក រដ្ឋមន្ត្រី បង់ក្លាដេស មក កម្ពុជា និយាយ រឿង ពាណិជ្ជកម្ម សេដ្ឋកិច្ច និង បច្ចេកទេស - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នាយក រដ្ឋមន្ត្រី បង់ក្លាដេស មក កម្ពុជា និយាយ រឿង ពាណិជ្ជកម្ម សេដ្ឋកិច្ច និង បច្ចេកទេស

04/12/2017
ក្នុង ដំណើរ ទស្សនកិច្ច រយៈ ពេល ២ ថ្ងៃ របស់ ប្រមុខ ដឹកនាំ រដ្ឋាភិបាល បង់ក្លាដេស នៅ កម្ពុជា ភាគី ទាំង ២ សម្រេច បាន នូវ ការ ចុះ ហត្ថលេខា លើ បញ្ជី ឯកសារ ចំនួន ១១ ដែល ក្នុង នោះ ភាគ ច្រើន គឺ ផ្តោត លើ ការ ពង្រឹង ពាណិជ្ជកម្ម សេដ្ឋកិច្ច និង បច្ចេកទេស។ ក្នុង ជំនួប ជាមួយ លោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន នៅ វិមាន សន្តិភាព រាជធានី ភ្នំពេញ នា ព្រឹក ថ្ងៃ ទី ៤ វិច្ឆិកា នេះ ផង ដែរ លោក ស្រី នាយក រដ្ឋមន្ត្រី បង់ក្លាដេស ក៏ បាន ថ្លែង សរសើរ ថា កម្ពុជា គឺ ជា មិត្ត ជិត ខាង ដ៏ ជិត ស្និទ្ធ ហើយ មាន ទស្សនៈ រួម គ្នា កសាង សន្តិភាព នៅ ក្នុង តំបន់ និង ពិភព លោក។

ឯកសារ ចំនួន ១១ ដែល ត្រូវ បាន ចុះ ហត្ថលេខា ក្នុង ដំណើរ ទស្សនកិច្ច របស់ នាយក រដ្ឋមន្ត្រី បង់ក្លាដេស លោក ស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) មក កម្ពុជា នោះ រួម មាន ដូច ជា អនុស្សារណៈ នៃ ការ យោគ យល់ គ្នា ស្តី ពី កិច្ច សហប្រតិបត្តិការ និង កិច្ច សហប្រតិបត្តិការ លើ បញ្ហា ពាក់ ព័ន្ធ ក្នុង ការ អនុវត្ត គោល ដៅ អភិវឌ្ឍន៍ ដោយ ចីរភាព រហូត ដល់ ឆ្នាំ ២០៣០។ កិច្ច សហប្រតិបត្តិ ការ លើ វិស័យ ការងារ និង បណ្តុះ បណ្តាល វិជ្ជាជីវៈ។ កិច្ច សហប្រតិបត្តិ ការ លើ វិស័យ ទេសចរណ៍។ អនុស្សារៈ ការ យោគ យល់ គ្នា ស្តីពី ម៉ូឌែល សម្រាប់ កិច្ច សហប្រតិបត្តិ ការ រវាង ស្ថាប័ន ចំណុះ ក្រុម ប្រឹក្សា ពាណិជ្ជកម្ម ចម្រុះ។ កិច្ច សហប្រតិបត្តិការ ស្ថាប័ន លើ កិច្ច ការ ពាក់ ព័ន្ធ នឹង ការ ជំរុញ វិនិយោគ រវាង ក្រុម ប្រឹក្សា អភិវឌ្ឍ កម្ពុជា និង អាជ្ញាធរ អភិវឌ្ឍន៍ ការ វិនិយោគ បង់ក្លាដេស និង កិច្ច សហប្រតិបត្តិការ លើ វិស័យ បច្ចេកវិទ្យា ព័ត៌មាន និង គមនាគមន៍ ជា ដើម។

ក្រៅ ពី ការ ចុះ ហត្ថលេខា លើ ឯកសារ ទាំង ១១ នេះ ហើយ ប្រមុខ រដ្ឋាភិបាល នៃ ប្រទេស ទាំង ២ ក៏ បាន ធ្វើ សន្និសីទ កាសែត រួម គ្នា ដោយ លោក នាយក រដ្ឋមន្ត្រី ខ្មែរ បាន សន្យា ថា នឹង ប្រឹង ប្រែង ជួយ ឲ្យ បង់ក្លាដែស ក្លាយ ជា ដៃ គូ ពិភាក្សា ជាមួយ ប្រទេស ឥណ្ឌា។ ក្រៅ ពី នោះ លោក ហ៊ុន សែន ក៏ ដាក់ ក្តី រំពឹង ថា បង់ក្លាដែស និង ភូមា នឹង រក ឃើញ រូបមន្ត មួយ ដើម្បី ឲ្យ ប្រជាជន អាច ធ្វើ មាតុភូមិ និវត្តន៍។

លោក នាយក រដ្ឋមន្រ្តី គូស បញ្ជាក់ ទៀត ថា កម្ពុជា នឹង បង្កើន ទំនាក់ ទំនង ព្រម ទាំង បន្ត សហការ គ្នា ជាមួយ គ្នា ប្រទេស បង់ក្លាដែស ជា បន្ត ទៀត ដើម្បី ជា ផ្នែក មួយ ជម្រុញ ការ អភិវឌ្ឍន៍ នៃ ប្រទេស ទាំង ពីរ ក្នុង ឋានៈ ជា ប្រទេស កំពុង អភិវឌ្ឍន៍ ដូច គ្នា។

ចំណែក ខាង លោក ស្រី នាយក រដ្ឋមន្ត្រី បង់ក្លាដេស វិញ លោក ស្រី ក៏ បាន ថ្លែង សរសើរ ពី ចំណង មិត្តភាព រវាង ប្រទេស ទាំង ២ ដោយ បញ្ជាក់ ថា កម្ពុជា គឺ ជា មិត្ត ជិត ខាង ដ៏ ជិត ស្និទ្ធ ហើយ មាន ទស្សនៈ រួម គ្នា កសាង សន្តិភាព នៅ ក្នុង តំបន់ និង ពិភព លោក ទោះ បី ជា ប្រទេស ទាំង ២ ធ្លាប់ ហែរ ឆ្លង នឹង អំពើ ប្រល័យ ពូជសាសន៍ ដូច គ្នា ក៏ ដោយ។ លើស ពី នោះ លោក ស្រី បញ្ជាក់ ថា ប្រទេស ទាំង ពីរ នឹង បើក កិច្ច ប្រជុំ គណៈកម្មការ ចម្រុះ លើក ទី ១ នៅ ទីក្រុង ដាកា ប្រទេស បង់ក្លាដែស នៅ ឆ្នាំ ក្រោយ។ ជាមួយ គ្នា នេះ ដែរ រដ្ឋាភិបាល បង់ក្លាដេស ក៏ នឹង ដាក់ ព្រះ នាម ព្រះ បរមរតនកោដ្ឋ សម្តេច ព្រះ នរោត្តម សីហនុ នៅ លើ វិថី ដ៏ ល្បី មួយ នៅ ទី ក្រុង ដាកា ប្រទេស បង់ក្លាដែស។

ក្រៅ ពី នេះ ប្រមុខ រដ្ឋាភិបាល កម្ពុជា-បង់ក្លាដែស បាន ព្រម ព្រៀង យក ផ្លូវ ចំនួន ពីរ ដែល ស្ថិត នៅ ក្នុង រាជធានី ភ្នំពេញ នៃ ប្រទេស កម្ពុជា និង ផ្លូវ ក្នុង រដ្ឋធានី បង់ក្លាដែស ដាក់ ព្រះ នាម«បិតាជាតិ» រវាង ប្រទេស ទាំង ពីរ ទៅ វិញ ទៅ មក។ បើ តាម លោក នាយក រដ្ឋមន្រ្តី កម្ពុជា នឹង យក ផ្លូវ មួយ ដាក់ ឈ្មោះ «Sheikh Mujibur Rahman» ដែល ជា បិតា ឯករាជ្យ របស់ ប្រទេស បង់ ក្លា ដែ ស ។ ចំណែក បង់ ក្លា ដែ ស វិញ ក៏ នឹង យក ផ្លូវ ដ៏ ល្បី មួយ ក្នុង រដ្ឋធានី ដា កា ដាក់ ព្រះនាម « សម្ដេច នរោត្តម សីហនុ » ផងដែរ ដើម្បី ជា និមិត្ត រូប នៃ ការ រំឮក ពី សាមគ្គីភាព របស់ ប្រទេស ទាំង ពីរ។

សូម បញ្ជាក់ ថា លោក ស្រី សេក្ខ ហាស៊ីណា បាន ដឹក នាំ គណៈប្រតិភូ ជាន់ ខ្ពស់ មក ដល់ កម្ពុជា នៅ ថ្ងៃ ទី ៣ ធ្នូ ដើម្បី បំពេញ ទស្សនកិច្ច រយៈ ពេល ២ ថ្ងៃ ដោយ ក្នុង នោះ រួម មាន ទាំង ជំនួប ជាមួយ មេ ដឹក នាំ កម្ពុជា សំខាន់ៗ ការ ចូល គាល់ ព្រះ មហា ក្សត្រ ខ្មែរ ពិធី ដាក់ កម្រង ផ្កា ដើម្បី គោរព វិញ្ញាណក្ខន្ធ ព្រះ មហាវីរ ក្សត្រ ព្រះ បរមរតនកោដ្ឋ រួម នឹង ការ ទស្សនា តាម រមណីយដ្ឋាន ប្រវត្តិសាស្ត្រ នានា នៅ ទីក្រុង ភ្នំពេញ៕អត្ថបទ​ ទេព​ វណ្ណះ