គណបក្ស សង្រ្គោះ ជាតិ ដែល ជា គណបក្ស ប្រឆាំង ដ៏ធំបំផុត នៅ កម្ពុជា ត្រូវ បាន តុលាការ កំពូល រំលាយ ចោល ទៅ ហើយ កាល ពី ពាក់ កណ្តាល ខែ មុន ហើយ មន្ត្រី ជាន់ ខ្ពស់ នៃ អតីត បក្ស នេះ ១១៨ នាក់ ក៏ ត្រូវ បាន កាត់ សិទ្ធិ ធ្វើ នយោបាយ ៥ ឆ្នាំ ថែម ទៀត។ ប៉ុន្តែ លោក សម រង្ស៊ី ដែល ធ្លាប់ ជា ប្រធាន អតីត គណបក្ស សង្រ្គោះ ជាតិ នៅ តែ មាន ជំនឿ ថា នៅ មុន ការ បោះ ឆ្នោត ជ្រើស រើស តំណាង រាស្រ្ត នៅ ឆ្នាំ ក្រោយ នេះ គណបក្ស ប្រឆាំង នឹង ត្រូវ អនុញ្ញាត ឲ្យ ដំណើរ ការ ឡើង វិញ។ សុទិដ្ឋិនិយម នេះ គឺ លោក សម រង្ស៊ី សំអាង ថា សំពាធ ពី អន្តរជាតិ នឹង ទាញ ស្ថានការ នយោបាយ កម្ពុជា ឲ្យ វិល ត្រឡប់ ទៅ សភាព ដើម ដូច ការ ពី មុន។ តើ នេះ ជា គំនិត ស្រមើ ស្រមៃ ឫ ក៏ អាច ជា ការ ពិត នៅ ពេល ខាង មុខ៕អត្ថបទ ទេព វណ្ណះ