ចៅម្នាក់នេះពិតជាសាហាវមែន ហ៊ានកាត់ជើងរបស់យាយខ្លួនឯងយ៉ាងអាណោចអាធម - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចៅម្នាក់នេះពិតជាសាហាវមែន ហ៊ានកាត់ជើងរបស់យាយខ្លួនឯងយ៉ាងអាណោចអាធម

04/12/2017
កាលពីពេលកន្លងទៅថ្មីនេះមានរឿងហេតុដ៏រន្ធត់មួយបានកើតឡើងក្នុងប្រទេសម៉ាឡេស៊ី ដោយឃើញមានក្មេងប្រុសម្នាក់ចិត្តដាច់ដោយហ៊ានទាញកំាបិតមកកាត់ជើងឆ្វេងរបស់យាយខ្លួនឯងដែលមានអាយុ៨៩ឆ្នាំព្រោះតែសុំលុយមិនព្រមឲ្យ ដោយយកលុយនោះទៅប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
ដោយឃើញហេតុការណ៍ដ៏រន្ធត់មួយនេះ ទើបធ្វើឲ្យអ្នកជិតខាងទ្រាំមិនបានក៏នាំគ្នាព្រួតវាយឲ្យដួលព្រមទាំងប្រាប់សមត្ថកិច្ចក្នុងតំបន់ឲ្យធ្វើការចាប់ខ្លួនក្មេងប្រុសដ៏សាហាវម្នាក់នេះផងដែរ។

ចំណែកឯលោកយាយម្នាក់នេះត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការព្យាបាលជាបន្ទាន់។
ក្មេងប្រុសម្នាក់នេះមានឈ្មោះថា Rosland មានអាយុ១៩ឆ្នាំ ដោយមានបងប្អូនចំនួន៦នាក់ ហើយរូបគេនេះជាកូនទីពីរក្នុងគ្រួសារ។

ប្រហែលជាមួយខែក្រោយមកតុលាការក៏បានសម្រេចកាត់ទោសក្មេងប្រុសម្នាក់នេះឲ្យជាប់ពន្ធនាគាររយៈពេល១១ឆ្នាំពីបទប៉ុនប៉ងមនុស្សឃាត ដោយក្នុងនោះក្មេងប្រុសខាងលើក៏បានសារភាពផងដែរ។ ចំណែកឯលោកយាយម្នាក់នេះក៏ទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យ ហើយក៏បានធូរស្បើយផងដែរ ព្រមទាំងមានការផ្តល់កំលាំងចិត្តផ្សេងៗពីនាក់ដែលធ្លាប់បានស្គាល់លោកយាយ៕អត្ថបទ​ ទេព​ វណ្ណះ