Dortmund គ្មាន​សំណាង នាំ​មុខ​៤-០ ទៅ​ហើយ ឲ្យ​​ Schalke តាម​​ស្មើ​វិញ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Dortmund គ្មាន​សំណាង នាំ​មុខ​៤-០ ទៅ​ហើយ ឲ្យ​​ Schalke តាម​​ស្មើ​វិញ

26/11/2017
រយៈ​ពេល​១៣​នាទី​ ក្រុម​ខ្លាំង ​Borussia Dortmund រក​បាន​៤​គ្រាប់​ទៅ​លើ​ក្រុម​ខ្លាំង Schalke កាល​ពី​យប់​មិញ និង​នាំ​មុខ​​បណ្ដោះ​អាសន្ន ៤-០ ត្រឹម​តង់​ទី​១ ​ប៉ុន្តែ​ត្រូវ​បាន​ក្រុម​ភ្ញៀវ​បាន​វាយ​បក​​​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ ធ្វើ​ឲ្យ​ចប់​ការប្រកួត​ក្រុម​ទាំង​២​ស្មើ​គ្នា ៤-៤។
Dortmund វិះ​តែ​នឹង​​ស្គាល់​រសជាតិ​​ឈ្នះ​ជា​លើក​ដំបូង​របស់​ខ្លួន​គិត​ចាប់​តាំង​ពី​ចុង​​ខែ​៩​មក ប៉ុន្តែ​ឱកាស​មាស​​នេះ​បាន​បាត់បង់​ទៅ​វិញ​នៅ​ពេល​តារា​ជើង​ស៊ុត​របស់​ខ្លួន​ទទួល​បាន​កាត​លឿង​២​ដង និងត្រូវ​បាន​បណ្ដេញ​ចេញ​នៅ​តង់​ទី២ ហើយ​គិត​ត្រឹម​យប់​មិញ កំពូល​ខ្សែ​ប្រយុទ្ធ​​គឺ​កីឡាករ Pierre-Emerick Aubameyang រក​បាន​គ្រាប់​ទី​៩៦​របស់​ខ្លួន​ឲ្យ Dortmund ។
កីឡាករ Pierre-Emerick
លទ្ធផល​ស្មើ​យប់មិញ​បាន​ត្រឹម​​ធ្វើ​ឲ្យ​ក្រុម​រង​ជើង​ឯក​ UEFA Champions League រដូវ​កាល​ ២០១២-១៣ ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៤​បណ្ដោះ​អាសន្ន​ក្នុង​ក្របខ័ណ្ឌ Bundesliga មាន​២៤​ពិន្ទុ៕

ប្រភព៖ The Sun ប្រែសសម្រួល៖ ឡៃហ៊ាង