ការស៊ើបអង្កេតក្តៅៗរបស់ក្រុមហ៊ុន Quartz បង្ហាញថា ស្មាតហ្វូនដំណើរការប្រព័ន្ធ Android អាចត្រូវបានប្រមូលទិន្នន័យទីតាំងហើយផ្ញើទៅកាន់ Google តែម្តងទោះបីជាពួកគេបិទសេវាកម្មទីតាំង មិនប្រើប្រាស់កម្មវិធី និងមិនដាក់ស៊ីមកាតក្ដី។
អ្នកនាំពាក្យម្នាក់របស់ Google និយាយថា ចាប់តាំងពីដើមឆ្នាំ ២០១៧ ទូរសព្ទប្រព័ន្ធ Android ត្រូវបានគេប្រមូលទិន្នន័យអាសយដ្ឋានដែលវាកំពុងស្ថិតនៅនិងបញ្ជូនទិន្នន័យទាំងនោះទៅកាន់ប្រព័ន្ធរបស់ Google។ អ្នកនាំពាក្យដដែលបន្តថាទិន្នន័យដែលប្រមូលមកមិនត្រូវបានប្រើ ឬក៏រក្សាទុកដើម្បីធ្វើអ្វីមួយឡើយហើយនៅដំណាច់ខែវិច្ឆិកានេះក្រុមហ៊ុនសន្យាថា រាល់ទូរសព្ទប្រព័ន្ធ Android នឹងលែងបញ្ជូនទិន្នន័យទៅកាន់ Google ទៀតហើយ។
Google បានចូលយកទិន្នន័យពីទីតាំងរបស់បុគ្គលម្នាក់ៗនិងរាល់គ្រប់សកម្មភាពទាំងអស់ទោះបីទូរសព្ទរបស់ពួកគេបិទ ឬមិនភ្ជាប់ជាមួយអ៊ីនធឺណិតក៏ដោយដែលទង្វើនេះបានរំលោភលើសិទ្ធិបុគ្គលនៃអ្នកប្រើប្រាស់ស្មាតហ្វូនទាំងស្រុង៕ ប្រែសម្រួល៖ សិរីបុទ្រ ប្រភព៖
ប្រភព៖ news.xinhuanet ប្រែសម្រួល៖ ឡៃហ៊ាង