ធ្លាយ​បញ្ជី​ម៉ូដែល​ទូរសព្ទ Samsung ដែល​អាច​ដំឡើង​ Android Oreo 8.0 - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ធ្លាយ​បញ្ជី​ម៉ូដែល​ទូរសព្ទ Samsung ដែល​អាច​ដំឡើង​ Android Oreo 8.0

26/11/2017
បញ្ជី​មួយ​ដែល​បង្ហាញ​ពី​ម៉ូដែល​ទូរសព្ទ​ Samsung អាច​ទទួល​បាន​ការ​អាប់ដេត​ឡើង​ទៅ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Oreo 8.0 បាន​លេច​ចេញ​ឡើង​​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ចិន​ Weibo។
ក្នុង​បញ្ជី​មាន​បង្ហាញ​ម៉ូដែល​ជា​ច្រើន​មាន​ទាំង​ស៊េរី​ចាស់​ និង​ស៊េរី​ថ្មី។ ក្នុង​នោះ​មាន​ត្រកូល​ Galaxy S, Galaxy Tab, Galaxy Note, Galaxy J, Galaxy C, Galaxy A និង Galaxy On ផង​ដែរ។
គួរ​ឲ្យ​ចាប់​អារម្មណ៍​ថែម​ទៀត​នោះ​ ក្នុង​បញ្ជី​ក៏​ឃើញ​មាន​ Galaxy A ស៊េរី​ឆ្នាំ​ ២០១៨ ដែល​មិន​ទាន់​បាន​ប្រកាស​ចេញ​នៅ​ឡើយ​​ មាន​ដូច​ជា Galaxy A3 (2018), Galaxy A5 (2018) និង Galaxy A7 (2018)។

ដោយ​ឡែក​ចំពោះ​កាល​បរិច្ឆេទ​ដែល​ស្មាតហ្វូន​ប៉ុន្មាន​ម៉ូដែល​ខាង​លើ​អាច​ទទួល​បាន​ការ​អាប់ដេត​ ​គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ លឿន​បំផុត​អាច​ចុង​ឆ្នាំ​នេះ ឬ​ត្រូវ​ចាំ​ដល់​ដើម​ឆ្នាំ​ក្រោយ៕​


ប្រភព៖ PhoneArena ប្រែ​សម្រួល៖ ឡៃហ៊ាង