បន្ទាប់ពីជោគជ័យ Oppo R11 បង្ហាញខ្លួននាខែមិថុនា លេចចេញរូបរាងស្មាតហ្វូនជំនាន់ក្រោយឆ្នាំ ២០១៨ ពីគណនី @techdroider លើគេហទំព័រ Twitter សង្ស័យម៉ូដែល R13 ដែលមានចំណុចពិសេស កាមេរ៉ាភ្លោះជារាងបញ្ឈរដូចម៉ូដែល iPhone X បង្ហាញខ្លួនកន្លងទៅដែរ។
ថ្វីបើយើងមិនអាចឃើញច្បាស់ពីសភាពអេក្រង់មុខ ប៉ុន្តែអាចដឹងទុកមុនជាប្រភេទអេក្រង់ផ្ទៃពេញ ដកចេាលប៊ូតុង Home និងមានគំនូសសមួយសម្រាប់អូសជាប៊ូតុង Home ធ្លាប់មានលើ iPhone X។ ចំពោះស្លាកសញ្ញា Oppo រចនាទៅជាពណ៌ទឹកមាស លាយឡំតួខ្លួនទាំងមូលមើលទៅមិនខុសអ្វីពី iPhone តម្លៃ ៩៩៩ ដុល្លាររបស់ Apple សោះឡើយ។
ប្រភព៖ Flashfly ប្រែសម្រួល៖ ឡៃហ៊ាង
