គជប បង្ហាញ បញ្ជី ឈ្មោះ តំណាងរាស្ត្រ ថ្មី ១១ រូប ដែល សេសសល់ ពី ការ បែងចែក ជុំ ទី ១ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គជប បង្ហាញ បញ្ជី ឈ្មោះ តំណាងរាស្ត្រ ថ្មី ១១ រូប ដែល សេសសល់ ពី ការ បែងចែក ជុំ ទី ១

29/11/2017
គណៈកម្មាធិការ ជាតិ រៀបចំ ការ បោះ ឆ្នោត (គ.ជ.ប) នៅ ថ្ងៃ ទី ២៨ ខែ វិច្ឆិកា ម្សិល មិញ នេះ បាន បង្ហាញ បញ្ជី ឈ្មោះ តំណាង រាស្ត្រ ថ្មី ១១ រូប បន្ថែម លើ ៤៤ រូប ដើម្បី បំពេញ កៅអី សភា ដែល នៅ ទំនេរ ក្រោយ ពី ការរំលាយ គណបក្ស សង្គ្រោះ ជាតិ។ ១១អាសនៈ ចុង ក្រោយនេះ គឺ បាន ទៅលើ គណបក្ស ប្រជាជន កម្ពុជា ទាំងអស់ បន្ទាប់ពី គណបក្សនយោបាយ ចំនួន ពីរបាន បដិសេធ។

លោក ឡុង ប៊ុ ន្នី អតីត តំណាងរាស្ត្រ គណបក្ស សង្គ្រោះ ជាតិ មណ្ឌល ខេត្តព្រៃវែង បាន ស្ថិតនៅក្នុង បញ្ជី ឈ្មោះ បេក្ខជន តំណាងរាស្ត្រ ថ្មី ទាំង១១រូប កូតា មកពី គណបក្ស ប្រជាជន កម្ពុជា។ លោក ឡុង ប៊ុ ន្នី ដែល បាន ចាក ចេញពី គណបក្ស សង្គ្រោះ ជាតិ កាលពី ខែតុលា នឹង ទៅកាន់ តួនាទី ជា តំណាងរាស្ត្រ មណ្ឌល ខេត្តព្រៃវែង វិញ បន្ទាប់ពី ការបែងចែក របស់ គណៈ ក ម្មា ធិ ការ ជាតិ រៀបចំ ការបោះឆ្នោត គជប នៅ ជុំ ទី០២ កាលពី ថ្ងៃទី ២៧ វិច្ឆិកា។ ចំណែក អតីត តំណាងរាស្ត្រ គណបក្ស សង្គ្រោះ ជាតិ ម្នាក់ទៀត គឺ លោក វ៉ាន សំអឿន ដែល បាន ចាក ចេញពី គណបក្ស សង្គ្រោះ ជាតិ កាលពី ឆ្នាំ ២០១៥ ក៏ នឹង ទៅកាន់ តួនាទី ជា តំណាងរាស្ត្រ គណបក្ស ប្រជាជន កម្ពុជា នៅ មណ្ឌល ខេត្តកណ្តាល ផងដែរ បន្ទាប់ពី អតីត តំណាងរាស្ត្រ គណបក្ស សង្គ្រោះ ជាតិ មណ្ឌល ខេត្តកំពត រូបនេះ បាន ទៅ ចុះចូល ជាមួយ គណបក្សកាន់អំណាច។ នេះ បើ យោងតាម សេចក្តីសម្រេច របស់ គណៈ ក ម្មា ធិ ការ ជាតិ រៀបចំ ការបោះឆ្នោត គ.ជ.ប កាលពី ថ្ងៃទី ២៨ វិច្ឆិកា។

បើ ផ្អែក តាម បញ្ជី ឈ្មោះ នេះ តំណាងរាស្ត្រ ថ្មី៩រូប ផ្សេងទៀត របស់ គណបក្ស ប្រជាជន កម្ពុជា ដែល សេសសល់ ពី ការបែងចែក ជុំ ទី១ ក្រោយពី គណបក្ស សម្ព័ន្ធ ដើម្បី ប្រជាធិបតេយ្យ និង គណបក្ស ខ្មែរ ឈប់ ក្រ បាន បោះបង់ចោល នោះ រួមមាន លោក សៀង ស៊ុត ថង គឺជា បេក្ខជន តំណាងរាស្ត្រ មណ្ឌល បាត់ដំបង, លោក អ៊ី សំអុល លោក ម៉ា ឈឿន និង លោកស្រី ខុន ស៊ុន អេង ជា តំណាងរាស្ត្រ មណ្ឌល ខេត្តកំពង់ចាម, លោក គោ ស៊ុំ សារឿ ត អតីត អភិបាលខេត្ត បន្ទាយមានជ័យ គឺជា តំណាងរាស្ត្រ មណ្ឌល ខេត្តកណ្តាល, លោក ជៀប ស៊ី វន លោក ពេជ្រ គឹម ស្រ៊ាង និង លោក លី ឆេង ជា តំណាងរាស្ត្រ មណ្ឌល ភ្នំពេញ និង ចុងក្រោយ គឺ លោក ម៉ុម ស៊ីបុន ជា តំណាងរាស្ត្រ មណ្ឌល ព្រៃវែង។ បេក្ខជន តំណាងរាស្ត្រ ទាំង១១រូប នឹងត្រូវ ទៅ ទទួល ការប្រកាស សុពលភាព ពី រដ្ឋសភា នៅពេលឆាប់ៗខាងមុខនេះ។ នេះ បើ តាម ការ បញ្ជាក់ ពី លោក ឡេង ប៉េងឡុង អ្នក នាំ ពាក្យ រដ្ឋសភា ។ បើ តាម អ្នក នាំ ពាក្យ រូបនេះ នី តិវិធី នៃ សមាជិក សភា ថ្មី ទាំង ១១ រូប នឹង អនុវត្ត ដូច តំណាងរាស្ត្រ ថ្មី ទាំង ៤៤ រូប ដែល ទើប តែ បាន ស្បថ ចូល កាន់ តំណែង ថ្មី កាលពី ថ្ងៃទី ២៨ វិច្ឆិកា ក្រោម ការរិះគន់ ជាខ្លាំង។

សូមបញ្ជាក់ថា ផ្អែក តាម ការបែងចែក អាសនៈ នេះ អាសនៈ សភា របស់ គណ បក្ស កាន់អំណាច នីតិកាល ទី៥ នឹង កើនឡើង ពី ៦៨ អាសនៈ នៅ ឆ្នាំ២០១៣ ដល់ ៧៩ អាសនៈ នៅ ឆ្នាំ២០១៧ បន្ទាប់ពី គណបក្ស គណបក្ស សង្គ្រោះ ជាតិ ត្រូវបាន រំលាយ៕អត្តបទ​ ទេព​ វណ្ណះ