ព្យុងយ៉ាង ប្រកាស ខ្លួន ជា រដ្ឋ នុយក្លេអ៊ែរ ពេញ លេញ ក្រោយ សាកល្បងមីស៊ីល ICBM បាន ជោគជ័យ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្យុងយ៉ាង ប្រកាស ខ្លួន ជា រដ្ឋ នុយក្លេអ៊ែរ ពេញ លេញ ក្រោយ សាកល្បងមីស៊ីល ICBM បាន ជោគជ័យ

29/11/2017
លោក គីម ជុងអ៊ុន នៅ ថ្ងៃ ពុធ ទី ២៩ វិច្ឆិកា នេះ បាន ប្រកាស ថា កូរ៉េ ខាង ជើងបាន សម្រេច មហិច្ឆតា ក្លាយ ជា រដ្ឋ នុយក្លេអ៊ែរ ពេញ លេញ ហើយ ក្រោយ ពី បាន សាក ល្បង ដោយ ជោគជ័យ នូវ មីស៊ីល អន្ដរទ្វីប ថ្មី មួយ ។ ជា មីស៊ីល ដែល កូរ៉េ ខាង ជើង អួត ថា អាច វាយ ប្រហារ គ្រប់ ទី កន្លែង ទាំង អស់ របស់ សហរដ្ឋ អាមេរិក ។

មីស៊ីល អន្ដរទ្វីប ដែល កូរ៉េ ខាង ជើង បាញ់សាកល្បង នៅ ថ្ងៃ ពុធ នេះ គឺ ជាប្រភេទ Hwasong-15។ បើ តាម ក្រុង ព្យុងយ៉ាង មីស៊ីល នេះ បាន ហោះ ឡើង ដល់ កម្ពស់ ជិត ៤ ពាន់ ៥ រយ គីឡូម៉ែត្រ មុន នឹង ធ្លាក់ នៅ ដែន សមុទ្រ សេដ្ឋកិច្ច ផ្ដាច់មុខ របស់ ជប៉ុន ចម្ងាយ ប្រមាណ ៩៥០ គីឡូម៉ែត្រ ពី តំបន់ បាញ់ បង្ហោះ ។ នេះ គឺ ជា ការ សាកល្បង មីស៊ីល ជា ថ្មី លើក ដំបូង រាប់ ចាប់ តាំង ពី ការ បាញ់ សាក ល្បង មីស៊ីល ចុង ក្រោយ របស់ កូរ៉េ ខាង ជើង កាល ពី ថ្ងៃ ទី ១៥ ខែ កញ្ញា ។

ក្រោយ ការ បាញ់ បង្ហោះ មីស៊ីល ដ៏ មាន ឥទ្ធិពល នេះ ប្រមុខ ដឹក នាំ ក្រុង ព្យុងយ៉ាង គឺ លោក គីម ជុងអ៊ុន បាន ប្រកាស ថា នៅ ទី បំផុត កូរ៉េ ខាង ជើង បាន សម្រេច មហិច្ឆតា ក្លាយ ជា រដ្ឋ នុយក្លេអ៊ែរ ពេញលេញ ហើយ ។ ក្លាយ ជា រដ្ឋ នុយក្លេអ៊ែរ ពេញ លេញ ព្រោះ ថា មីស៊ីល ដែល ទើប តែ បាញ់ សាកល្បង នេះ មាន ឥទ្ធិពល ខ្លាំង លើស មីស៊ីល ដែល កូរ៉េ ខាង ជើង ធ្លាប់ បាញ់ កន្លង មកទាំង អស់ ។ ទី ភ្នាក់ងារ ព័ត៌មាន ផ្លូវ ការ របស់ កូរ៉េ ខាង ជើង KCNA បាន ផ្សាយ ថា មីស៊ីលប្រភេទ Hwasong-15 របស់ ខ្លួន នេះ គឺ ជាគ្រាប់ រ៉ុក្កែត ឆ្លង ទ្វីប ដែល មាន ក្បាល នុយក្លេអ៊ែរ ដ៏ ធំ សម្បើម ហើយ អាច វាយ ប្រហារ តំបន់ ដី គោក ទាំង មូល របស់ សហរដ្ឋ អាមេរិក ថែម ទៀត ផង ។

ជា ការ កត់ សម្គាល់ ដូច រាល់ ដង ដែរ ការ បាញ់ សាកល្បង មីស៊ីល របស់ កូរ៉េ ខាង ជើង នា ថ្ងៃពុធនេះ បានឆក់ ទាញ ប្រតិកម្មថ្កោល ទោស ជា ច្រើនពី សហគមន៍ អន្ដរជាតិ ។ លោក អង់តូនីញ៉ូ ហ្គូទែស អគ្គលេខា ធិការ អង្គការ សហប្រជាជាតិ បាន ថ្កោល ទោស ចំពោះ ការ សាក ល្បង នុយក្លេអ៊ែរ របស់ កូរ៉េខាង ជើង ដោយ ចាត់ ទុក ថា វា ជា ការ រំលោភ បំពាន លើ ដំណោះ ស្រាយ របស់ ក្រុម ប្រឹក្សា សន្តិសុខ អង្គការ សហប្រជាជាតិ ។ លោក នាយករដ្ឋ មន្ដ្រី ជប៉ុន ស៊ីនហ្សូ អាបេ ហៅ ការ សាកល្បង មីស៊ីល នេះ ថា ជា ទង្វើ ប្រកប ដោយ ហិង្សា និង មិន អាច អត់ ឱន បាន ។ ចំណែក លោក ប្រធានាធិបតី មូន ចេអ៊ីន នៃ កូរ៉េ ខាង ត្បូង បាន ចេញមុខ ថ្កោល ទោស ចំពោះ អាកប្បកិរិយា មិន ប្រុង ប្រយ័ត្ន របស់ ក្រុង ព្យុងយ៉ាង ។

សហរដ្ឋ អាមេរិក ឯ ណេះ វិញ តាម រយៈ រដ្ឋ មន្ដ្រី ការពារ ជាតិ លោក Jim Mattis លោក លើក ឡើង ថា ការ បាញ់ សាកល្បង មីស៊ីល កូរ៉េ ខាង ជើង លើក នេះ បានបង្ហាញ ពី ការ បោះ ជំហាន ទៅ មុខ របស់ ក្រុង ព្យុងយ៉ាង ក្នុង ការ កសាង អាវុធ មីស៊ីល ដែល អាច គំរាម កំហែង គ្រប់ ទី កន្លែង ទាំង អស់ នៅ ទូទាំង ពិភពលោក ។ សហរដ្ឋ អាមេរិកបាន អំពាវនាវ ឲ្យ ក្រុម ប្រឹក្សា សន្តិសុខ នៃ អង្គការ សហប្រជាជាតិ បើក កិច្ច ប្រជុំ បន្ទាន់ មួយ នៅ ថ្ងៃ ពុធ នេះ ដើម្បី ពិភាក្សា ពី ការសាកល្បង មីស៊ីល ចុង ក្រោយ របស់ កូរ៉េ ខាង ជើង នេះ ក៏ ដូច ជាការអំពាវនាវ របស់ អាមេរិក ជាថ្មី ម្ដង ទៀត ក្នុងការ ដាក់ ទណ្ឌកម្ម រឹត ត្បិតបន្ថែម ដើម្បី បង្ខំ ឲ្យ កូរ៉េខាង ជើងលះបង់ ចោល កម្មវិធី អាវុធ នុយក្លេអ៊ែរ ៕អត្ថបទដកស្រង់​ ទេព​ វណ្ណះ