សិប្បកម្មផលិតសំបកសាច់ក្រកគ្មានស្តង់ដាមួយកន្លែងនៅ ខេត្តកំពង់ស្ពឺ ត្រូវបានបង្ក្រាប - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សិប្បកម្មផលិតសំបកសាច់ក្រកគ្មានស្តង់ដាមួយកន្លែងនៅ ខេត្តកំពង់ស្ពឺ ត្រូវបានបង្ក្រាប

29/11/2017
នៅរសៀលថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៧ សិប្បកម្មផលិតសំបកសាច់ក្រកគ្មានស្តង់ដាមួយកន្លែងនៅ ភូមិ ថ្មីពីងពង់ ឃុំ ដំណាក់រាំង ស្រុក ឧដុង្គ ខេត្ត កំពង់ស្ពឺ ត្រូវបានបង្ក្រាប ដោយក្រុមការងារ គណកម្មាធិការប្រយុទ្ទប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និង សុវត្ថិភាពសង្គម ដោយមានការចូលរួមសហការណ៍ពីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។
វត្ថុធាតុដើមទាំងនេះ ត្រូវបាននាំមកពីប្រទេសចិន និង រាជធានីភ្នំពេញ រួមមាន : ពោះវៀនសត្វ ជ្រូក ជៀម អាស៊ីតលឿង ម៉្សៅសបូរ៉ាក់ ។ ក្រោយការផលិតបានពួកគេបានវិចខ្ចប់ចែកចាយទៅតាមបណ្ដារាជធានីខេត្ត ដោយក្លែង ថាជាផលិតផលផលិតនៅប្រទេសចិន ។
ម្ចាស់សិប្បកម្មឈ្មោះ វីង ហ៊ុយ រស់នៅរាជធានីភ្នំពេញ ក្រុមការងារកំពុងស្វែងរកអោយមកទទួលខុសត្រូវ ៕អត្ថបទ​ ទេព​ វណ្ណះ