លោកវរសេនីយ៍ឯក យ៉ុគ សារ៉ាត់ អធិការនគរបាលស្រុកគីរីវង់បានឱ្យដឹងថា ក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តឱ្យកំលាំងរបស់លោកដោយមានកិច្ចសហការជាមួយយោធា ប៊េអឹម និងអាជ្ញាធរស្រុក ឡើងទៅលើភ្នំដក និងដុតដាំណាំកញ្ឆាដែលប្រជាពលរដ្ឋបានលួចដាំដោយខុសច្បាប់ដូចភ្លៀងរលឹម ។
លោកអធិការនគរបាលស្រុកបានបន្តទៀតថា នៅថ្ងែនេះកំលាំងសមត្ថកិច្ចបានធ្វើការដកដំណាំកញ្ឆាបានចំនួន២៨.១១៤ដើម ចំនួន៨៣ទីតាំង និងអណ្តូងទឹកសំរាប់ផ្គត់ផ្គង់ដំណាំកញ្ឆាមានចំនួន១០៤អណ្តូង ជាលទ្ធផលក្រោយពេលដករួចកំលាំងសមត្ថកិច្ចប្រមូលដុតចោលនៅនឹងកន្លែងតែម្តង ។
គួរំលឹកផងដែរថា ក្នុងឆ្នាំ២០១៧នេះកំលាំងសមត្ថកិច្ចស្រុកគីរីវង់បានដក និងដុតបំផ្លាញដំណាំកញ្ឆាដែលប្រជាពលរដ្ឋលួចលាក់ដាំដោយខុសច្បាប់បានចំនួន៥លើក ស្មើនឹង៦៦០ទីតាំង អណ្តូងសំរាប់ប្រស់កញ្ឆាមាន២៨៨អណ្តូងដំណាំកញ្ឆាបាន២៥៧.១៧៩ដើម ។