តំណាង រាស្ត្រ ថ្មី ទាំង ៤៤ រូប ស្បថ ចូល កាន់ តំណែង ថ្ងៃនេះ ខណៈ អង្គការ មួយ ប្រកាស មិន ទទួល ស្គាល់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

តំណាង រាស្ត្រ ថ្មី ទាំង ៤៤ រូប ស្បថ ចូល កាន់ តំណែង ថ្ងៃនេះ ខណៈ អង្គការ មួយ ប្រកាស មិន ទទួល ស្គាល់

29/11/2017
តំណាងរាស្ត្រ ថ្មី ទាំង៤៤រូប មកពី គណបក្សនយោបាយ ចំនួន០៣ បាន ស្បថ ចូលកាន់ តំណែង នៅ រសៀល ថ្ងៃទី ២៨ វិច្ឆិកា នេះ បន្ទាប់ពី ទទួលបាន ការប្រកាស សុ ពល ភាព ពី រដ្ឋសភា កាលពី ថ្ងៃ ម្សិលមិញ។ ពិធី សច្ចាប្រណិធាន បាន ធ្វើឡើង នៅក្នុង ព្រះបរមរាជវាំង នៅ ចំពោះ ព្រះភ័ក្ត្រ ព្រះមហាក្សត្រ កម្ពុជា ដើម្បី បំពេញ នីតិវិធី ជា អ្នកតំណាងរាស្ត្រ ថ្មី ជំនួស កៅអី របស់ អតីត តំណាងរាស្ត្រ គណបក្ស សង្គ្រោះ ជាតិ ដែល ត្រូវបាន រំលាយ។ ប៉ុន្តែ ទន្ទឹម ជាមួយគ្នានេះ មតិ រិះគន់ ក៏មាន ផងដែរ។

ដូច តាម ការគ្រោងទុក សមាជិកសភា ថ្មី ទាំង៤៤រូប នាំមុខ ដោយ សម្តេចក្រុមព្រះ នរោត្តម រណ ឬ ទ្ធិ បាន ចូលទៅ ធ្វើ ពិធី សច្ចាប្រណិធាន នៅ ចំពោះ ព្រះភ័ក្ត្រ ព្រះមហាក្សត្រ កម្ពុជា នៅ រសៀល ថ្ងៃទី ២៨ វិច្ឆិកា នេះ បន្ទាប់ពី ទទួលបាន ការប្រកាស សុ ពល ភាព ពី រដ្ឋសភាជាតិ រួចមក។ នៅក្នុង ពាក្យសម្បថ ដែល ត្រូវបាន ផ្សព្វផ្សាយ នៅថ្ងៃនេះ ក្រុម អ្នកតំណាងរាស្ត្រ ថ្មី ទាំង៤៤រូប ៤១រូប មកពី គណបក្ស ហ្វ៊ុនស៊ិនប៉ិច ២រូប មកពី គណបក្ស សញ្ជាតិ កម្ពុជា និង១រូប ទៀត មកពី គណបក្ស ខ្មែរ អភិវឌ្ឍ សេដ្ឋកិច្ច បាន សន្យាថា នឹង ស្មោះត្រង់ នៅក្នុង មុខតំណែង របស់ខ្លួន ក្នុងពេល ប្រតិបត្តិការ ឬ ក្នុងការ បំពេញបេសកកម្ម ដែល ប្រជារាស្ត្រ កម្ពុជា បានប្រគល់ ជូន នេះ។ ក្នុងនោះ សមាជិក រដ្ឋសភា ថ្មី ក៏បាន ប្តេជ្ញា គោរព រដ្ឋធម្មនុញ្ញ បម្រើ ផលប្រយោជន៍ របស់ ប្រជារាស្ត្រ និង មាតុភូមិ កម្ពុជា ដោយ មិន កេងប្រវ័ញ្ច នូវ ផលប្រយោជន៍ ជាតិ ឡើយ។

សូមបញ្ជាក់ថា បន្ទាប់ពី ធ្វើ ពិធី សច្ចាប្រណិធាន នៅថ្ងៃនេះ ហើយ តំណាងរាស្ត្រ ថ្មី ទាំង៤៤រូប នឹង ក្លាយជា សមាជិកសភា ស្របតាម ច្បាប់ ថ្មី ដើម្បី បំពេញ តួនាទី នៅតាម មណ្ឌលរៀងៗខ្លួន។ប៉ុន្តែ យ៉ាងណាក៏ដោយ ការយក អាសនៈ របស់ គណបក្សប្រឆាំង ទៅ បែងចែក ឲ្យ គណបក្សនយោបាយ ផ្សេង នេះ កំពុង ទទួលរង នូវ ការរិះគន់ និង វាយប្រហារ ពី សំណាក់ ប្រជាពលរដ្ឋ និង អង្គការក្រៅរដ្ឋាភិបាល មួយ ដែលមាន មូលដ្ឋាន នៅក្រៅ ប្រទេស។ តាមរយៈ សេចក្តីថ្លែងការណ៍ មួយ ក្រុមប្រឹក្សា ឃ្លាំមើល កម្ពុជា ដែលមាន មូលដ្ឋាន នៅ ទីក្រុង គ្រី ស្ទា ន សាន់ ប្រទេស ន័ រវេ ស៍ បានប្រកាស នៅ ថ្ងៃទី ២៨ វិច្ឆិកា ថា មិន ទទួលស្គាល់ សមាជិកសភា ថ្មី នេះឡើយ។

សេចក្តីថ្លែងការណ៍ បាន ចាត់ទុកថា ការ រិ ប អូស អាសនៈ ស្របច្បាប់ ពី គណបក្ស សង្គ្រោះ ជាតិ ទៅ ឲ្យ គណបក្សនយោបាយ ផ្សេង បែបនេះ គឺជា ការអនុវត្ត ផ្ទុយ ពី រដ្ឋធម្មនុញ្ញ និង កិច្ចព្រមព្រៀង សន្តិភាព ទីក្រុង ប៉ារីស ឆ្នាំ១៩៩១ ខណៈដែល ប្រជាពលរដ្ឋ កម្ពុជា មួយចំនួន ក៏បាន ចោទ ជា សំណួរ ថា តើ គួរ ហៅ តំណាងរាស្ត្រ ថ្មី ទាំងនេះ ថា ជា តំណាងរាស្ត្រ ដែរ ឬ យ៉ាងណា?

គួរ ជំរាបជូន ថា នេះ គឺជា ការបំពេញ និតិ វិធី ដើម្បី ក្លាយជា តំណាងរាស្ត្រ ថ្មី ទាំង៤៤រូបនេះ នឹង ទៅ ជំនួស កៅអី របស់ អតីត តំណាងរាស្ត្រ គណបក្ស សង្គ្រោះ ជាតិ ដែល នៅ ទំនេរ ចំនួន ៥៥ បន្ទាប់ពី តុលាការ កំពូល បានប្រកាស រំលាយ កាលពី ថ្ងៃទី ១៦ វិច្ឆិកា កន្លងទៅ។ ដោយឡែក អាសនៈ ដែល នៅ សេសសល់ ចំនួន១១ ពី ការបែងចែក ជុំ ទី១នេះ នឹងត្រូវ គ.ជ.ប យកទៅ បែងចែក ឲ្យ គណបក្ស ប្រជាជន កម្ពុជា ក្រោយពី គណបក្សនយោបាយ ចំនួន២ គឺ គណបក្ស សម្ព័ន្ធ ដើម្បី ប្រជាធិបតេយ្យ និង គណបក្ស ខ្មែរ ឈប់ ក្រ បានប្រកាស មិន ទទួលយក។ ការណ៍ នេះ នឹងធ្វើ ឲ្យ ចំនួន អាសនៈ របស់ គណបក្សកាន់អំណាច កើនឡើង ពី៦៨អាសនៈ នៅ ឆ្នាំ២០១៣ ដល់ ៧៩ អាសនៈ នៅ ឆ្នាំ ២០១៧នេះ៕អត្ថបទ​ ទេព​ វណ្ណះ