វគ្គ​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​ដើម្បី​បង្កើន​សមត្ថភាព​ការពារ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

វគ្គ​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​ដើម្បី​បង្កើន​សមត្ថភាព​ការពារ

27/11/2017
ខេត្តបន្ទាយមានជ័យ ៖ កម្លាំងយោធា​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​ត្រូវ​បង្កើន​សមត្ថភាព​ការពារ​បូរ​ណះ​ភាព​ទឹក និង​សង្គម​ឱ្យ​មាន​សុខ​សន្តិភាព​ដែល​លើក​ឡើង​បិត​វគ្គ​នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ភ្នំ​កង​វ៉ា ស្ថិត​សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។
លោក ឆើយ ចាន់​ណា អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ថា វគ្គ​ហ្វឹកហ្វឺន​បំប៉ន​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥០៥​ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយ​មាន​ជ័យ​គឺ​សុំ​កោតសរសើរ​ចំពោះ​កងកម្លាំង​យោធា​ដែល​បាន​ខឹ​ត​ខំប្រឹង​ប្រែង​បង្កើន​សមត្ថភាព​យល់​ដឹង អត្ត​ច​រិ​ក​ថ្លៃថ្នូរ សីលធម៌​ប្រកាន់​ភ្ជាប់​នូវ​វិន័យ​របស់​កង​យោធពលខេមរភូមិន្ទ យល់​ដឹង​ពី​តួនាទី​ភារកិច្ច​របស់​ខ្លួន គោរព​រាល់​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ និង​ច្បាប់​នានា ។
លោក​ឧត្តមសេនីយ៍ទោ អ៊ិ​ន សុខា​វុ​ឌ្ឍី មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ និង​ជា​មេបញ្ជាការ​តំបន់​១​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ថា វគ្គ​ហ្វឹកហ្វឺន​បំប៉ន​វរ​សេនា​តូច​ថ្មើ​ជើង​លេខ​៥០៥​ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយ​មាន​ជ័យ​ដែល​ត្រូវ​បាន​បិត​នា​ពេល​នេះ​មាន​កម្លាំង​ចំនួន​១០០​នាក់​បាន​ហ្វឹកហ្វឺន​ចាប់ពី​ថ្ងៃ​ទី​០២ ខែតុលា ដល់​ថ្ងៃ​ទី​២៧
ខែវិច្ឆិកា ឆ្នាំ​២០១៧ ។
លោក​បាន​បញ្ជាក់​ថា ការ​ហ្វឹកហ្វឺន​មាន អប់រំ​ចិត្ត​សា​ស្គ្រ យុទ្ធវិធី​ថ្មើរជើង លំ​ហាត់​របៀប ឋានលេខា បញ្ចេ​ក​ទេស​អាវុធ របៀប​សង្គ្រោះ​បន្ទាន់ និង​បាញ់​គ្រាប់​ពិត​ដែល​មាន​៣​កាយវិការ​ចំងាយ​១០០​ម៉ែត្រ មាន​កាយវិការ​បាញ់​ដេក​៣​គ្រាប់ កាយវិការ​បាញ់​លត់​ជង្គង់​៣​គ្រាប់ និង​កាយវិការ​បាញ់​ឈ​៣​គ្រាប់​ឃើញ​ថា ហ្វឹកហ្វឺន​ទាំង​៧​ចំណុច​គឺ​ទទួលលទ្ធផល​ល្អ​ប្រសើរ​ចំពោះ​ការ​ខឹ​ត​ខំប្រឹង​ប្រែង ។
លោក​ឧត្តមសេនីយ៍ទោ អ៊ិ​ន សុខា​វុ​ឌ្ឍី បាន​ណែនាំ​ដល់​កម្លាំងយោធា​វរ​សេនា​តូច​ថ្មើ​ជើង​លេខ​៥០៥​ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយ​មាន​ជ័យ​ក្រោយ​ពេល​ទទួល​ការ​ហ្វឹកហ្វឺន​ជំនាញ​គឺ​ត្រូវ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ការពារ​បូរ​ណះ​ភាព​ទឹកដី និង​ការពារ​ជូន​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ​ឱ្យ​មាន​សុខ​សន្តិភាព​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ៕