តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូចេញពីហ្ការាស់សាំងតេលាផ្លូវជាតិលេខ៣ ដើម្បីសាកកម្ដៅម៉ាស៊ីន លុះបើកមកដល់ចំណុចមុខបុរីពិភពថ្មីត្រពាំងថ្លឹងស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកស្កូពី ពណ៌ក្រហម មិនចាំស្លាកលេខ បានបើកបុកពីក្រោយបណ្តាលឱ្យដួលរងរបួសស្រាលរៀងខ្លួន បន្ទាប់មកប្រជាពលរដ្ឋបាននិយាយថា របួសស្រាលអីចឹងចេះអនុគ្រោះឱ្យគ្នាទៅ កុំឱ្យពិបាកដោះស្រាយវែងឆ្ងាយអី នៅពេលនោះរូបគាត់ក៏បានព្រមតាមសំណើប្រជាពលរដ្ឋដែលជួយនិយាយ។ លុះដោះស្រាយចប់ហើយគាត់បានបើកម៉ូតូចេញបាន១០០ម៉ែត្រ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកហ្ស៊ុយស៊ូគីលេត ពណ៌ខ្មៅ មានម្នាក់ពាក់អាវធំពណ៌ខ្មៅមានអក្ស POLICE ហើយបាននិយាយថា ឈប់ៗជិះម៉ូតូចេញទៅណាមិនទាន់និយាយគ្នានឹងគ្នាចប់ផង បើរត់មែនតោះនាំគ្នាទៅដោះស្រាយវិញ។

បើលាពាក់ស្បែកខ្លាមែន ពិតជាគ្រោះថ្នាក់ណាស់
បញ្ចូលដោយ៖ Bunlors - 27/11/2017
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូចេញពីកន្លែងចាក់សាំងដើម្បីកម្ដៅម៉ាស៊ីន ត្រូវម៉ូតូមួយគ្រឿងបុកពីក្រោយរងរបួសស្រាលដោះស្រាយគ្នាចប់ហើយជិះចេញបានប្រមាណជាង១០០ម៉ែត្រ ត្រូវជនសង្ស័យពាក់អាវធំមានអក្សរ POLICE បានបន្លំជាហៅទៅដោះស្រាយយកម៉ូតូបើករត់គេចខ្លួនបាត់ស្រមោល បង្កឱ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវវេងស្រេងទល់មុខបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះមានឈ្មោះ រ៉េត តុលា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកហ្ការាស់សាំង ស្នាក់នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិអង្គរបានទី១ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។ ម៉ូតូដែលជនសង្ស័យឆ្លៀតឱកាសលួចយកទៅបាត់ ម៉ាកហុងដាឌ្រីម ស៊េរ៊ីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FQ-៩៧៦៧។
តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូចេញពីហ្ការាស់សាំងតេលាផ្លូវជាតិលេខ៣ ដើម្បីសាកកម្ដៅម៉ាស៊ីន លុះបើកមកដល់ចំណុចមុខបុរីពិភពថ្មីត្រពាំងថ្លឹងស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកស្កូពី ពណ៌ក្រហម មិនចាំស្លាកលេខ បានបើកបុកពីក្រោយបណ្តាលឱ្យដួលរងរបួសស្រាលរៀងខ្លួន បន្ទាប់មកប្រជាពលរដ្ឋបាននិយាយថា របួសស្រាលអីចឹងចេះអនុគ្រោះឱ្យគ្នាទៅ កុំឱ្យពិបាកដោះស្រាយវែងឆ្ងាយអី នៅពេលនោះរូបគាត់ក៏បានព្រមតាមសំណើប្រជាពលរដ្ឋដែលជួយនិយាយ។ លុះដោះស្រាយចប់ហើយគាត់បានបើកម៉ូតូចេញបាន១០០ម៉ែត្រ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកហ្ស៊ុយស៊ូគីលេត ពណ៌ខ្មៅ មានម្នាក់ពាក់អាវធំពណ៌ខ្មៅមានអក្ស POLICE ហើយបាននិយាយថា ឈប់ៗជិះម៉ូតូចេញទៅណាមិនទាន់និយាយគ្នានឹងគ្នាចប់ផង បើរត់មែនតោះនាំគ្នាទៅដោះស្រាយវិញ។
លុះបន្ទាប់មកនៅម៉ោងកើតហេតុ ស្រាប់តែមានជនសង្ស័យបានដឹកជនរងគ្រោះទៅវិញបានបន្តិច ក៏ឃើញជនសង្ស័យម្នាក់ខាងលើដាក់ជនរងគ្រោះចុះ ហើយបើកចេញយ៉ាងលឿនហើយជនរងគ្រោះបានស្រែកថា «ចោរៗ» បន្ទាប់មកជនសង្ស័យម្នាក់ទៀតដែលជិះម៉ូតូហ្ស៊ុយស៊ូគីលេត បានបើកចេញតាមក្រោយយ៉ាងលឿនដែរ ហើយបើករត់គេចខ្លួនបាត់។ ក្រោយពេលកើតហេតុជនរងគ្រោះខាងលើបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកមុខសញ្ញាខាងលើមកផ្តន្ទាទោសតាមច្បាប់ ៕