វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨១៥ បើក​វគ្គ​សិក្សា​ជំនាញ​រយៈពេល​ខ្លី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨១៥ បើក​វគ្គ​សិក្សា​ជំនាញ​រយៈពេល​ខ្លី

27/11/2017
ខេត្តបន្ទាយមានជ័យ ៖   ដើម្បី​ក្រើនរំលឹក​ពី​យុទ្ធសាស្ត្រ និង​យុទ្ធវិធី​ប្រយុទ្ធ របស់​កងកម្លាំងប្រដាប់អាវុធ ពិសេស​គឺ​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​។ ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​បញ្ជាការដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥ បាន​បើក​វគ្គ​ហ្វឹកហ្វឺន​ក្នុង​រយៈពេល​ខ្លី ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ត្រី រ៉ែ​ន វី​រៈ ស្នងការ​រង ទទួល​ផែនការ​ងារ​ព្រំដែន​គោក តំណាង​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដោយ​មានការ​ចូល​ពី​លោក អ៊ុ​ក សម្បត្តិ អភិបាលរង​ស្រុក​ម៉ា​ឡៃ និង​បណ្តា​ថ្នាក់ដឹកនាំ​ជា​ច្រើន​ទៀត​។
តាម​របាយការណ៍​របស់​លោក​វរសេនីយ៍ឯក ឈិ​ត លី មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥ បាន​ធ្វើ​សេចក្តីរាយការណ៍​ថា​៖ រយៈពេល​នៃ​ការ​សិក្សា​ហ្វឹកហ្វឺន ដែល​ធ្វើ​ពិធី​បើក​វគ្គ​នា​ពេល​នេះ មាន​រយៈពេល​៣០​ថ្ងៃ ដើម្បី​ក្រើនរំលឹក​ដល់​កងកម្លាំង​នគរបាល​នៃ​វរ​សេនា​តូច​នគរបាល​ការពារ​៨១៥ អនុវត្ត​នូវ​តួនាទី​ភារកិច្ច​របស់​ខ្លួន ជា​មន្ត្រី​នគរបាល​ជាតិ ពិសេស​គឺ​រំលឹក​អំពី​យុទ្ធវិធី​ប្រយុទ្ធ នៅ​ពេល​មាន​សភាពការណ៍​កើតឡើង​ជាយថាហេតុ​។ ចំពោះ​មេរៀន​ដែល​ត្រូវ​សិក្សា​មាន​៖១/-​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ​,២/-​លំ​ហាត់​របៀប​,៣/-​ឋានលេខា​,៤/-​តួនាទី​ភារកិច្ច​នគរបាល​ការពារ​ព្រំដែន​,៥/-​យុទ្ធវិធី​ថ្មើ​ជើង​,៦/-​ទប់​ការ​ជួញដូរ​បទល្មើស​ឆ្លង​ដែន​,៧/-​អប់រំ​ចិត្តសាស្ត្រ​,៨/-​យុទ្ធ​ក្រម​ខម​,៩/-​ភាព​ជា​អ្នកដឹកនាំ ដែល​មាន​សិក្ខាកាម​សរុប​ចំនួន​៦០​នាក់​។
លោក​មេបញ្ជាការ​ក៏​បាន​បញ្ជាក់​ថា​៖ កងកម្លាំង​នគរបាល​នៃ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៥ ទន្ទឹម​នឹង​ការងារ​ស្នូល​ការពារ​នូវ​បូរណភាព​ទឹកដី ក៏​បាន​ដើរ​ល្បាត​ពិនិត្យ​មើល​តាម​ភូមិសាស្ត្រ​ដែល​ខ្លួន​ទទួលខុស​ត្រូ ដោយ​សហ​ការណ៍​យ៉ាង​ជិត​ស្និ​ទ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​បណ្តា​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​រក្សា​បាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ក្នុង​ក៏​បាន​ធ្វើការ​សង្គម​ជា​ច្រើន​ទៀត ដូច​ជា​ជួយ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​គ្រោះ​ធម្មជាតិ ដូច​ជា​ទឹកជំនន់ ខ្ស​ល់​កន្ត្រាក់​ជាដើម​។
មាន​មតិ​សំណេះសំណាល​នា​ឱកាស​នោះ លោក អ៊ុ​ក សម្បត្តិ អភិបាលរង​ស្រុក​ម៉ា​ឡៃ និង​លោក​ឧត្តមសេនីយ៍ត្រី រ៉ែ​ម វី​រៈ ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រំដែន បាន​គូសបញ្ជាក់​ថា​៖ កងកម្លាំងប្រដាប់អាវុធ​ត្រូវ​តែ​មាន​វិន័យ និង​យុទ្ធវិធី​ប្រយុទ្ធ​ត្រូវ​តែ​នៅ​ជាប់​ខ្លួន ដោយ​មិន​អាច​ភ្លេច​បាន​ទេ ដើម្បី​ត្រៀមលក្ខណៈ ប្រយុទ្ធ​ជា​ប្រចាំ នៅ​ពេល​កើត​មាន​ហេតុការណ៍​អ្វី ជាយថាហេតុ​។ ចំពោះ​អាវុធយុទ្ធភណ្ឌ ត្រូវ​ដុះលាង ជូត​សម្អាត និង​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ ។ លោក​ឧត្តមសេនីយ៍ត្រី រ៉ែ​ម វី​រៈ បាន​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​រៀនសូត្រ និង​ស្តាប់​នូវ​គ្រូ​ឧទ្ទេសនាម បើ​កន្លែង​ណា​មិន​យល់ ត្រូវ​ហ៊ាន​សួរនាំ ដើម្បី​យកចំណេះ​ដឹង​ទាំងនេះ​ទៅ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ និង​ជួយ​បន្ត​បង្ហាត់បង្រៀន​ដល់​មិត្ត​រួមការ​ងារ​ក្នុង​អង្គភាព ជាង​នេះ​ទៀត​គឺ​ត្រូវ​មាន​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បាន​ល្អ​៕