ប៉ាគីស្ថាន ៖ ប៉ូលិស និងបាតុករ អ៊ីស្លាម ជ្រុលនិយម ប្រឈម មុខ ដាក់ គ្នា យ៉ាង ហិង្សា ដល់ មាន ស្លាប់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប៉ាគីស្ថាន ៖ ប៉ូលិស និងបាតុករ អ៊ីស្លាម ជ្រុលនិយម ប្រឈម មុខ ដាក់ គ្នា យ៉ាង ហិង្សា ដល់ មាន ស្លាប់

27/11/2017
ការ គាស់ បំបែក ហ្វូង បាតុករ ដោយ សន្តិវិធី កំពុងរាលដាល ក្លាយ ជា ការ ប៉ះទង្គិច គ្នា ដ៏ ហិង្សា មរណៈ។ មាន ប៉ូលិស ម្នាក់ បាន ស្លាប់ និងមនុស្ស ជា ច្រើន នាក់បាន រង របួស នៅ ថ្ងៃសៅរ៍ ទី ២៥ វិច្ឆិកា នេះ នៅ ក្នុង ការ ប្រឈម មុខ ដាក់ គ្នា រវាង កម្លាំង ប៉ូលិស និង ក្រុម បាតុករអ៊ីស្លាម ជ្រុលនិយម រាប់ រយ នាក់ ដែល បាន ប្រមូល ផ្តុំ គ្នា បិទ ខ្ទប់ ច្រក ផ្លូវ ចូល រដ្ឋ ធានី អ៊ីស្លាម៉ាបាដ។

ប៉ូលិស និង កង ស្វ័យត្រាន ប្រមាណ ជាង ៨៥០០ នាក់ បាន ដាក់ ពង្រាយ នៅ តាំង ពី ព្រលឹម និង បាន ទទួល បញ្ជា ឱ្យ ធ្វើ ប្រតិបត្តិជម្លៀស ហ្វូង បាតុករ ដោយ សន្តិវិធី។ ប៉ុន្តែ គ្រាន់ តែ ប៉ូលិស គប់ គ្រាប់ បែក ផ្សែង និង បាញ់ គ្រាប់ កៅស៊ូសំដៅ ហ្វូង បាតុករភ្លាម ពួក គេ បាន នាំ គ្នា គប់ ដុំ ថ្ម និង វត្ថុ ផ្សេង ៗ មកលើ ប៉ូលិស វិញ។ ជា លទ្ធផល ប៉ូលិស ម្នាក់ បាន ស្លាប់ ដោយ សារ ដុំ គប់ ត្រូវ ចំ ក្បាល និង មនុស្ស ១៣៩ នាក់ រង របួស ក្នុង នោះ ៩៣ នាក់ ជា ប៉ូលិស ព្រម ទាំង ចាប់ ខ្លួន ជា ច្រើននាក់ ផ្សេង ទៀត។ នេះ បើ តាម សំដី របស់ អ្នក នាំ ពាក្យប៉ូលិស។

សូម បញ្ជាក់ ថា តាំង ពី ថ្ងៃ ទី ៦ វិច្ឆិកា មក បាតុករ ដែល ជា សកម្មជនអ៊ីស្លាម ជ្រុល និយម នៃ ចលនា Tehreek-i-Laback Yah Rassool Allah Pakistan បាន ប្រមូល ផ្តុំ គ្នា បិទ ខ្ទប់ ផ្លូវ ជា ច្រក ចូល ដ៏ សំខាន់ មក កាន់ រដ្ឋ ធានី អ៊ីស្លាម៉ាបាដ ដើម្បី ទាមទារ រដ្ឋមន្ត្រី ក្រសួង យុត្តិធម៌ ចុះ ចេញ ពី តំណែង បន្ទាប់ ពី មាន រឿង អាស្រូវ ចង់ ធ្វើ វិសោធនកម្ម ច្បាប់ ប៉ះពាល់ ដល់ សាសនា អ៊ីស្លាម។ ការ បិទ ខ្ទប់ នេះ បាន ធ្វើ ឱ្យ រំខាន ជីវិត រស់ នៅ របស់ ប្រជាពលរដ្ឋ រាប់ ពាន់ នាក់ និង បាន ធ្វើ កុមារ ម្នាក់ ស្លាប់ ព្រោះ ដឹក ទៅ ពេទ្យ មិន ទាន់។ មិន តែ ប៉ុណ្ណោះ ចលនា បាតុកម្ម នេះបាន ទទួល ការ គាំទ្រ ច្រើន ឡើងៗ និង បន្ត រីករាលដាល ជា រៀង រាល់ ថ្ងៃ នៅ តាម បណ្តា ក្រុង សំខាន់ៗ និង ធំៗ របស់ ប៉ាគីស្ថាន ដូច ជា ក្រុង សេដ្ឋកិច្ច ការ៉ាឈី ឡាអ័រ ជា ច្រើន ។ល។ ក្រុមបាតុករ រាប់ រយ នាក់ បាន នាំ ដាក់ របាំង ឃាំង ផ្លូវចូល ក្រុង ផ្លូវ នាំ ទៅ កាន់ កំពង់ ផែ ដែល សុទ្ធ ជា ច្រក យុទ្ធសាស្ត្រ របស់ ប្រទេស។ ហេតុដូច្នេះ ហើយ បាន ជា ប៉ូលិស សម្រេច ចិត្ត ចេញ ធ្វើ ប្រតិបត្តិការ បំបែក។

តាម ការ ពិត តុលាការ ប៉ាគីស្ថាន បាន បញ្ជា ជា ច្រើន លើក ច្រើន សា មក ហើយ ឱ្យ ប៉ូលិស គាស់ រំលើងបញ្ចេញ ពួក បាតុករ មិន ឱ្យកាន់ កាប់ បិទ ខ្ទប់ ផ្លូវ តាំង ពី ដំបូង ភ្លាម ម៉្លេះ ប៉ុន្តែ រដ្ឋាភិបាល ចង់ចៀស មិន ប្រើ កម្លាំង ព្រោះ ខ្លាចខាត ប្រយោជន៍ នយោបាយ ដោយ ការ បោះឆ្នោត សភា កាន់ តែ ខិត ជិត ចូលមក ដល់។ រដ្ឋាភិបាល សុខចិត្ត ទៅ និយាយ ចរចា អស់ រយៈ ពេល បី សប្តាហ៍ នៅ តែ មិន បាន សម្រេច។

អ្នក វិភាគ ជា ច្រើន យល់ ថា ទង្វើ ឆ្គាំឆ្គង និង ទន់ ទ្រាយ របស់ រដ្ឋាភិបាល ពី ដំបូង នេះ អាច ជា គ្រោះថ្នាក់ នាំ ឱ្យ ពួក អ្នក ប្រឆាំង កាន់ តែ ឡើង ដៃ ចង់ផ្ចាញ់ អាជ្ញាធរ វិញទេ៕ អត្ថបទដកស្រង់​ ទេព​ វណ្ណះ