រដ្ឋសភា ប្រកាសទទួលស្គាល់សុពលភាព តំណាង រាស្រ្ត ថ្មី ៤៤រូប មកពីគណបក្សចំនួន៣ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រដ្ឋសភា ប្រកាសទទួលស្គាល់សុពលភាព តំណាង រាស្រ្ត ថ្មី ៤៤រូប មកពីគណបក្សចំនួន៣

27/11/2017
តំណាងរាស្ត្រ ថ្មី ចំនួន៤៤ រូប ដែល បានមកពី ការបែងចែក អាសនៈ របស់ អតីត គណបក្ស សង្គ្រោះ ជាតិ ត្រូវបាន រដ្ឋសភា ប្រកាស ផ្តល់ សុពល ភាពជា ផ្លូវការ ហើយ នៅ ព្រឹក ថ្ងៃ ចន្ទ័ ទី២៧ ខែវិច្ឆិកា នេះ។ ក្នុងនោះ ៤១នាក់ មកពី គណបក្ស ហ្វ៊ុនស៊ិនប៉ិច របស់ ព្រះអង្គម្ចាស់ នរោត្តម រណ ឬ ទ្ធិ, ២នាក់ មកពី គណបក្ស សញ្ជាតិ កម្ពុជា និង ម្នាក់ មកពី គណបក្ស ខ្មែរ អភិវឌ្ឍន៍ សេដ្ឋកិច្ច។ ចំណែក១១អាសនៈ ទៀត ដែល នៅសល់ នឹង បែង ចែក នៅពេល ក្រោយ បន្ទាប់ពី គណបក្ស សម្ព័ន្ធ ដើម្បី ប្រជាធិបតេយ្យ និង គណបក្ស ខ្មែរ ឈប់ ក្រ បានប្រកែក មិន ទទួលយក។

ផ្អែក តាម សេចក្តីប្រកាស ព័ត៌មាន របស់ រដ្ឋសភា នៅ ថ្ងៃទី ២៧ វិច្ឆិកា នេះ រដ្ឋសភា ដែល បាន បើក កិច្ចប្រជុំពេញអង្គ លើក ទី៩ នីតិកាល ទី៥ បានប្រកាស ទទួលស្គាល់ សុពលភាព តំណាងរាស្ត្រ ថ្មី ចំនួន៤៤រូប មកពី គណបក្សនយោបាយ ចំនួន០៣។ ក្នុងនោះ រួមមាន ទី១.គណបក្ស ហ្វ៊ុនស៊ិនប៉ិច មាន ចំនួន ៤១រូប ទី២.គណបក្ស សញ្ជាតិ កម្ពុជា ចំនួន២រូប និង គណបក្ស ខ្មែរ អភិវឌ្ឍន៍ សេដ្ឋកិច្ច មាន ចំនួន១រូប គឺ លោក ហួន រាជ ចំរើន ជា តំណាងរាស្ត្រ មណ្ឌល ខេត្តកណ្តាល។

កិច្ចប្រជុំ រដ្ឋសភា នៅថ្ងៃនេះ ធ្វើឡើង ក្រោម អធិបតីភាព របស់លោក ហេង សំរិន ប្រធានរដ្ឋសភា ដោយមាន កូរ៉ុម ចំនួន៦៧នាក់ ប៉ុន្តែ មិនឃើញ មាន វត្តមាន របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។ ដោយឡែក សម្តេចក្រុមព្រះ នរោត្តម រណ ឬ ទ្ធិ ដែល បាន អវត្តមាន ពី កៅអី រដ្ឋសភា ជាង១០ឆ្នាំ ពោលគឺ ចាប់តាំងពី ព្រះអង្គ ត្រូវបានធ្វើ បក្ស ប្រហារ កាលពី ខែតុលា ឆ្នាំ ២០០៦ មក នោះ បានបង្ហាញ ព្រះ ភក្ត្រ នៅក្នុង កិច្ចប្រជុំ នេះ ជា លើក ដំបូង នៅក្នុង សម្លៀកបំពាក់ អាវធំ ក្រវ៉ាត់ ករ ពណ៌ ផ្ទៃមេឃ។ អំណឹះតទៅ សម្តេច ក្រុម ព្រះ នរោត្តម រណឫទ្ធិ គឺជា តំណាងរាស្ត្រ មណ្ឌល ខេត្តកំពង់ចាម មកពី គណបក្ស ហ្វ៊ុន ស៊ិន ប៉ិច ។

សូមបញ្ជាក់ថា កៅអី រដ្ឋសភា ទាំង៤៤នេះ គឺ បានមកពី ការបែងចែក អាសនៈ របស់ អតីត គណបក្ស សង្គ្រោះ ជាតិ ចំនួន៥៥អាសនៈ ក្រោយពី គណបក្ស សង្គ្រោះ ជាតិ ត្រូវបាន រំលាយ តាម អំណាច សាលដីកា របស់ តុលាការ កំពូល កាលពី ថ្ងៃទី១៦ ខែវិច្ឆិកា កន្លង ទៅ។ ប៉ុន្តែ ដោយសារតែ គណបក្សនយោបាយ ចំនួន ពីរ គឺ គណបក្ស សម្ព័ន្ធ ដើម្បី ប្រជាធិបតេយ្យ និង គណបក្ស ខ្មែរ ឈប់ ក្រ បានប្រកែក មិន យក បានធ្វើ ឲ្យ កៅអី នៅ ទំនេរ មាន ចំនួន១១ ហើយនឹង ត្រូវ យកទៅ បែងចែក នៅពេល ក្រោយ។ យ៉ាងណាក៏ដោយ លោក អេង ឆៃអ៊ាង អតីត តំណាងរាស្ត្រ នៃ អតីត គណបក្ស សង្គ្រោះ ជាតិ បាន សរសេរ នៅលើ ទំព័រ ហ្វេ ស បុក របស់ខ្លួន នៅ ថ្ងៃទី២៧ ខែវិច្ឆិកា នេះ បាន ហៅ ការប្រកាស សុពលភាព តំណាងរាស្ត្រ ថ្មី ទាំង៤៤រូបនេះ ថា គឺជាពួក អ្នកទទួលផល ចោរប្លន់ "ឆន្ទៈ រាស្ត្រ " ថា បាន បង្ហាញមុខ ហើយ។

គួរ ជំរាបជូន ដែរ ថា បន្ទាប់ពី ទទួលបាន ការប្រកាស សុ ពល ភាពជា តំណាងរាស្ត្រ ពី រដ្ឋសភា នៅថ្ងៃនេះ ហើយ តំណាងរាស្ត្រ ថ្មី ទាំង៤៤រូប មកពី គណបក្សនយោបាយ ទាំង៣ នឹងត្រូវ ចូលទៅ ស្បថ នៅ ចំពោះ ព្រះ ភក្ត្រ ព្រះមហាក្សត្រ កម្ពុជា នៅ ថ្ងៃ បន្ទាប់ មុននឹង ចាប់ផ្តើម បំពេញការងារ របស់ខ្លួន៕អត្ថបទ​ ទេព​ វណ្ណះ