លោក ហ៊ុន សែន បញ្ជា ឲ្យ បិទ មជ្ឈមណ្ឌល សិទ្ធិមនុស្ស កម្ពុជា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ហ៊ុន សែន បញ្ជា ឲ្យ បិទ មជ្ឈមណ្ឌល សិទ្ធិមនុស្ស កម្ពុជា

27/11/2017
លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន នៅ ព្រឹក ថ្ងៃ អាទិត្យ នេះ បាន បញ្ជា ផ្ទាល់ មាត់ ឲ្យ ក្រសួង មហាផ្ទៃបិទ មជ្ឈមណ្ឌល សិទ្ធិមនុស្ស កម្ពុជា។ បើ តាម លោក ហ៊ុន សែន អង្គការ ក្រៅ រដ្ឋាភិបាល មួយ នេះបង្កើត ឡើង ដោយ លោក កឹម សុខា ក្រោម ការ បង្គាប់ បញ្ជា របស់ សហរដ្ឋអាមេរិក ។ ប៉ុន្តែ នាយិកាអង្គការ នេះអះអាងថា មជ្ឈមណ្ឌល សិទ្ធិ មនុស្ស កម្ពុជា មិន ជាប់ ពាក់ព័ន្ធ នឹង សកម្មភាព នយោបាយ នោះ ឡើយ ។

នៅ ពេល ជួប សំណេះ សំណាល ជាមួយ កម្មករ រាប់ ពាន់ នៅព្រឹក អាទិត្យ លោក ប្រមុខ រដ្ឋាភិបាល កម្ពុជា បាន ចាត់ ទុក មជ្ឈមណ្ឌល សិទ្ធិមនុស្ស កម្ពុជា ថា បង្កើត ឡើង ទៅ តាម ការ បញ្ជា របស់ បរទេស។ បរទេស ដែល លោក ហ៊ុន សែន ទំនង សំដៅ ទៅលើ សហរដ្ឋ អាមេរិក ដែល ឲ្យ លោក កឹម សុខា ផ្អាក ពី ឆាកនយោបាយ មួយ រយៈ ហើយ បង្កើត អង្គការ នេះ ឡើង កាល ពី ឆ្នាំ ២០០២។

លោក ហ៊ុន សែន អះអាងថា ការ បង្កើត អង្គការ ក្រៅ រដ្ឋា ភិបាលមួយ ទៅតាម បរទេស បង្គាប់នេះគឺ ជា រឿង ខុស ច្បាប់ ។ ប៉ុន្តែ បើ អង្គការ ក្រៅ ប្រទេស មក បង្កើត ដោយ សុំ ច្បាប់ លោក ហ៊ុន សែន ថាមិន ជា បញ្ហា នោះ ទេ។

ក្រោយ ការ ប្រកាស របស់ ប្រមុខ រដ្ឋាភិបាល ដូចន្នេះ មជ្ឈ មណ្ឌល សិទ្ធិមនុស្ស កម្ពុជា បាន ចេញសេចក្តីថ្លែងការណ៏ថា អង្គការនេះត្រូវ បាន បង្កើត ឡើង ដើម្បី លើក កម្ពស់ ការ គោរព សិទ្ធិមនុស្សនៅ កម្ពុជា ដោយ ឈរ លើ មូលដ្ឋាន គ្រឹះ នៃ ភាព ឯករាជ្យ តម្លាភាព សមភាព និង មិនរើសអើង។ លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិបាននិយាយថា រយៈ ពេល ១០ ឆ្នាំ នៃ ការ គ្រប់ គ្រង មជ្ឈមណ្ឌល សិទ្ធិមនុស្ស កម្ពុជា បានប្រឈម មុខ នឹង ការ ប្រតាយ ប្រតប់ ពី គណ បក្សកាន់ អំណាច និង គណបក្ស ប្រឆាំង ដែល ជា លទ្ធផល នៃ ការ រិះគន់ លើ គោលការណ៍ របស់ ខ្លួន ។ ក៏ប៉ុន្តែ លោកស្រី អះអាងថា មជ្ឈមណ្ឌលនេះ មិន ពាក់ព័ន្ធ នឹង សកម្មភាព នយោបាយ ឬបម្រើផល ប្រយោជន៍ គណបក្ស នយោយបាយ ណាមួយ នោះ ឡើយ។

ឆ្លើយតប មកកាន់ អ្នកយកព័ត៌ មានលោក អ៊ូ វីរៈ ប្រធាន ក្រុម ប្រឹក្សា ភិបាល នៃមជ្ឈមណ្ឌល សិទ្ធិមនុស្ស កម្ពុជា សំដែង ការព្រួយ បារម្ភ យ៉ាងខ្លាំង ណាស់ ចំពោះ បញ្ហានេះ ដោយថា ( ម . ស . ម . ក ) ជា អង្គការ ចំបង មួយ ក្នុង ចំណោម អង្គការ ដែលលេច ធ្លោ បំផុត នៅកម្ពុជា។ លោកថា ការ បិទ ទ្វារ នៃ អង្គការ នេះ វា នឹង មាន ផល វិបាក ធំធេង សម្រាប់ សង្គម ស៊ីវិល នៅ កម្ពុជា ទាំង មូល ។

តាមប្រវត្តិ ស ក ម្ម ជ ន កា រ ពា រ សិ ទ្ធិ ម នុ ស្ស លោ ក កឹ ម សុ ខា គឺជាអ្នក ប ង្កើ ត ម. ស . ម . ក នៅ ក្នុ ង ខែ វិ ច្ឆិកា ឆ្នាំ ២ ០ ០ ២ ។ ប៉ុន្តែ នៅ ខែ ធ្នូ ឆ្នាំ ២ ០ ១ ៥ លោ ក ត្រូ វ បា ន អា ជ្ញា ធ រ ចា ប់ ខ្លួ ន និ ង ឃុំ ខ្លួ ន ជា មួ យ នឹ ង ស ក ម្ម ជ ន ដ ទៃ ទៀ ត ក្រោ ម កា រ ចោ ទ ប្រ កា ន់ ពី ប ទ ប រិ ហា រ កេ រ្មិ៍ ដោ យ សា រ ម តិ យោ ប ល់ ដែ ល ត្រូ វ បា ន ស រ សេ រ ដោ យ ជ ន មិ ន ស្គា ល់ អ ត្ត ស ញ្ញា ណ លើ ប ដា ដែ ល បា ន ដា ក់ ប ង្ហា ញ នៅ ថ្ងៃ ប្រា រ ព្ធ ទិ វា សិ ទ្ធិ ម នុ ស្ស ។ ទោះជាយ៉ាងណា ស ក ម្ម ជ ន ទាំ ង អ ស់ ត្រូ វ បា ន ដោះ លែ ង វិ ញ ប ន្ទា ប់ ពី មា ន ស ម្ពា ធ ជា អ ន្ត រ ជា តិ ។ នៅ ដើ ម ឆ្នាំ ២ ០ ០ ៧ លោ ក កឹ ម សុ ខា បា នលាឈប់ពី ម.ស.ម.ក ដោយបានបន្តអាជីពជាអ្នកនយោបាយ។ លោក អ៊ូ វីរៈ ត្រូវបានតែងតាំងជាប្រធាន ជំនួសលោកកឹម សុខា ។ នៅ ខែ មី នា ឆ្នាំ ២ ០ ១ ៤ លោ ក អ៊ូ វី រៈ បា ន លា លែ ង ពី ដំ ណែ ង ជា ប្រ ធា ន ម . ស . ម . ក ហើ យ បា ន ជំ នួ ស ដំ ណែ ង ដោ យ លោ ក ស្រី ច ក់ សុ ភា ព ដែ ល ប ច្ចុ ប្ប ន្ននេះ ជា នា យិ កា ប្រ តិ ប ត្តិ ។

សូម ជម្រាប ថា កាល ពី ដើម សីហា ឆ្នាំ នេះ លោក ហ៊ុន សែន ក៏ បាន បញ្ជាឲ្យ បិទ អង្គការ មួយឈ្មោះ អង្គការ មេត្រី អន្តរជាតិ ដោយ លោក ថា អង្គការ របស់ អាមេរិក នៅ កម្ពុជា នេះ បាន ប្រមាថដល់ ស្ត្រី ខ្មែរ ស្តី ពី ពេស្យា ចារ្យ កុមារ នៅ ភ្នំពេញ ៕អត្ថបទ​ ទេព​ វណ្ណះ