ពិតជាមិនគួរឲ្យជឿ! អង់គ្លេសរបូតឈ្មោះចេញពី «ប្រទេសសេដ្ឋកិច្ចកំពូលទាំង ០៥ លើលោក» បាត់ទៅហើយ... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ពិតជាមិនគួរឲ្យជឿ! អង់គ្លេសរបូតឈ្មោះចេញពី «ប្រទេសសេដ្ឋកិច្ចកំពូលទាំង ០៥ លើលោក» បាត់ទៅហើយ...

24/11/2017
(ឡុងដ៍)៖ ចក្រភពអង់គ្លេសលែង​ជាមហាអំណាចសេដ្ឋកិច្ច​ មួយក្នុង​ចំណោម០៥ នៅលើពិភពលោក​ទៀតហើយ ក្រោយ​រដ្ឋមន្ត្រីរតនាគារជាតិ​អង់គ្លេស លោក Philip Hammond សារភាពថា អង់គ្លេសគឺជាមហា​អំណាចសេដ្ឋកិច្ច​ទី០៦ នៅលើលោក។ នេះបើតាម​ការចេញ​ផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក Hammond ធ្វើការកត់​សម្គាល់បែបនេះ នៅក្នុងកិច្ចប្រជុំ​ស្ដីពីកញ្ចប់ថវិកាជាតិ​កាលពីថ្ងៃពុធ ដោយថែម​ទាំងទទួលស្គាល់​ថា ចក្រភាពអងគ្លេស គឺជាមហាអំណាច​សេដ្ឋកិច្ច​ទី០៦ តាមពីក្រោយប្រទេសបារាំង។ តែទោះជា​បែបនេះក្ដី លោកនៅតែមាន​សុទិដ្ឋិនិយម​ថា សេដ្ឋកិច្ចអង់គ្លេស​នឹងងើបឡើង​វិញ បើទោះជា​កំពុងរងផលប៉ះពាល់​ខ្លះ ដោយសារ Brexit ក៏ដោយ។

«ទីក្រុងឡុងដ៍ គឺជាមជ្ឈមណ្ឌសេវាកម្ម​ហិរញ្ញវត្ថុអន្តរជាតិ​លេខមួយ នៅលើពិភពលោក និងមានក្រុមហ៊ុនធំៗ​លំដាប់អន្តរជាតិ​ជាច្រើនផងដែរ ដូច្នេះអ្នកដែល​មើលស្រាល​យើង នឹងជួបហានិភ័យ»។ នេះបើតាម​ការអះអាងរបស់ លោក Philip Hammond។

គួរបញ្ជាក់ថា បើតាម​លោក Philip Hammond ប្រទេសមាន​សេដ្ឋកិច្ចធំជាង​គេលើលោក​តាមលំដាប់លំ​ដោយ​មាន សហរដ្ឋអាមេរិក ចិន ជប៉ុន អាល្លឺម៉ង់ បារាំង និងអង់គ្លេស៕