រដ្ឋសភា បង្ហាញលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍, សមាជិករដ្ឋសភាថ្មីនឹងប្រកាសសុពលភាពនៅថ្ងៃទី២៧ វិច្ឆិកា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រដ្ឋសភា បង្ហាញលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍, សមាជិករដ្ឋសភាថ្មីនឹងប្រកាសសុពលភាពនៅថ្ងៃទី២៧ វិច្ឆិកា

24/11/2017
(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញលទ្ធផលផ្លូវការនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍រដ្ឋសភាដែលបានធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

យោងតាមលទ្ធផលបានបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នាព្រឹកមិញនេះ អង្គប្រជុំបានសម្រេចលើសុពលភាពនៃអាណត្តិបេក្ខជនជាប់ឆ្នោតចំនួន ៤៤រូប ដែលសម្រេចដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, សម្រេចលើសំណើសុំលាលែងពីតួនាទី និងតំណែងអនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, អនុម័តយល់ព្រមលើបែបបទ និងនីតិវិធី នៃការជ្រើសរើសបេក្ខជន អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖