ប្រមាណ ៣សប្ដាហ៍ចុងក្រោយនេះ HMD Global នៅកម្ពុជាបានចេញ ស្មាតហ្វូន (Smartphone) ២ថែមទៀតគឺ Nokia 8 និង Nokia 2 ដែលជាម៉ូដែលចុងក្រោយគេបង្អស់ជាមួយតម្លៃសមរម្យ និងមានសមត្ថភាពថ្មកាន់បានយូររហូតដល់ទៅ ២ថ្ងៃ។
កញ្ញា វឌ្ឍនា ២៤ឆ្នាំ ជាបុគ្គលិកនៃសាកលវិទ្យាល័យមួយនៅភ្នំពេញ បាននិយាយថា៖ "ដំបូងខ្ញុំមិនគិតថាប្ដូរមកប្រើ Nokia 8 ទេ តែដោយឃើញបងស្រីខ្ញុំគាត់ប្រើ មានរាងស្ដើង ស្អាតព្រមទាំងដំណើរការលឿន ហើយអាចថតបានកាមេរ៉ាមុខក្រោយក្នុងពេលតែមួយទៀត ខ្ញុំទិញតាមគាត់"។
ចំណែក សុជាតិ អាយុ៣១ឆ្នាំ ជាបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលមួយរូបបានទិញ Nokia8 ពណ៌ខៀវគ្រើម ជាមួយតម្លៃ ៥២៥ដុល្លារ និងបានបង្ហាញពីលក្ខណ:ពិសេសរបស់ទូរសព្ទម៉ូដែលថ្មីនេះដូចជា៖
- ប្រើប្រាស់បច្ចេកវិទ្យាថ្មី ប្រព័ន្ធប្រតិបត្តិការ Android ចុងក្រោយ
- មានកាមេរ៉ាពីរនៅខាងខ្នង និងអាចថតកាមេរ៉ាមុខ ក្រោយក្នុងពេលតែមួយ ជាមួយទំហំ ១៣មេហ្គាភិចសែល
- អាចថតវីដេអូជាមួយសំឡេង ៣៦០ដឺក្រេ ដោយមានមីក្រូហ្វូន ៣បង្កប់ក្នុងទូរសព្ទ
Nokia 8 ជា flagship smartphone ទីមួយរបស់ HMD មាន៣ពណ៌គឺ ទឹកប៊ិចភ្លឺ ទឹកប៊ិចក្រមៅ និងប្រាក់ (steel) ព្រមទាំងថែមទូរសព្ទ Nokia 105 ស្រោមថ្លា ស្គ្រីនការពារកញ្ចក់ លេខទូរសព្ទ Smart និងគម្រោង Smart ធំហ្ម៎ង! សម្រាប់ ២៤សប្តាហ៍ រាល់ពេលទិញ។
ព័ត៌មានបន្ថែមពី Nokia 8 ចូលទៅ https://www.nokia.com/en_int/phones/nokia-8 និង Nokia 2 https://www.nokia.com/en_int/phones/nokia-2 ៕
ដោយ៖ ឡៃហ៊ាង
