យំច្រើនអត់ប្រយោជន៍មែនទេ? អ្នកកំពុងតែយល់ខុសទាំងស្រុងហើយ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យំច្រើនអត់ប្រយោជន៍មែនទេ? អ្នកកំពុងតែយល់ខុសទាំងស្រុងហើយ!

24/11/2017
តាម​ពិត​យំ​ច្រើន​មិន​មែន​អត់​ប្រយោជន៍​ទេ ​នរណា​ថា​អ្នក​កំសាក​ក៏​ថា​ទៅ។ អ្នក​នឹង​ភ្ញាក់​ផ្អើល​បន្ទាប់​ពី​បាន​អាន​អត្ថបទ​នេះ​ហើយ​ដឹង​ពី​អត្ថ​ប្រយោជន៍​ដ៏​អស្ចារ្យ​ចំពោះ​សុខភាព ​ដែល​បាន​មក​ពី​ការ​យំ​។

១. បំបាត់​ស្ត្រេស​៖ ការ​យំ​អាច​ជួយ​ឱ្យ​យើង​កាត់​បន្ថយ​អារម្មណ៍​មួម៉ៅ​ជាពិសេសវាធ្វើឱ្យរាងកាយយើងទាំងមូលបញ្ចេញចោលសារធាតុគីមី cortisol ដែលជាអ័រម៉ូនស្ត្រេស។
រូបតំណាង
២. ​កម្ចាត់​បាក់​តេរី​ក្នុង​ភ្នែក​៖ ទឹក​ភ្នែក​មាន​ផ្ទុក​អង់​ស៊ីម ​lysozyme ​ដែល​អាច​កម្ចាត់​បាក់តេរី​ក្នុង​ភ្នែក​រហូត​ដល់​ទៅ​ ៩៥ ​ភាគ​រយ​ក្នុង​រយៈ​ពេល​ពី ​៥ ​ទៅ ​១០ ​នាទី​ឯណោះ។

៣. ធ្វើ​ឱ្យ​កែវ​ភ្នែក​ស្រស់​ថ្លា​ជាង​មុន​៖ នៅ​ពេល​ដែល​អ្នក​យំ​ វា​ប្រៀប​ដូច​ជា​ការ​លាង​សម្អាត​កែវ​ភ្នែក​ទាំង​មូល​អ៊ីចឹង ​ដូច្នេះ​ទឹក​ភ្នែក​នឹង​ជម្រះ​ធូលី​តូច​ៗដែល​នៅ​ជាប់​ក្នុង​ភ្នែក​ ព្រម​ទាំង​ធ្វើ​ឱ្យ​កែវ​ភ្នែក​មាន​សំណើម​ជាង​មុន​។
៤. ធ្វើ​ឱ្យ​អារម្មណ៍​ធូរ​ស្បើយ​៖ ក្រៅ​ពី​បំបាត់​ភាព​តាន​តឹង​ ការ​យំ​ក៏​ជួយ​កាត់​បន្ថយ​អាការៈ​ឈឺ​ក្បាល​ដែល​បណ្តាល​មក​ពី​ការ​គិត​ច្រើន​ផង​ដែរ ​ពិសេស​គឺ​ការពារ​មិន​ឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។

៥. បញ្ជាក់​ពី​កម្រិត​ឈឺចាប់​របស់​អ្នក​៖ ពេល​ខ្លះ​អ្នក​ពិត​ជា​មិន​អាច​និយាយ​ចេញ​មកក្រៅ​ពី​ទំហំ​នៃ​ការ​ឈឺ​ចាប់​បាន​ទេ ​ដូច្នេះ​គឺ​មាន​តែ​ការ​យំ​ប៉ុណ្ណោះ​ដែល​ធ្វើ​ឱ្យ​អ្នក​ដទៃ​អាច​យល់​ពី​អ្នក​បាន​៕

ប្រភព៖ curejoy ប្រែ​សម្រួល៖ ឡៃហ៊ាង