អង្គការ NASA «បង្ហាញរូបភាពអស្ចារ្យ ចុងក្រោយនៃភពសៅរ៍» ដែលយាន Cassini ថតបានមុន​រំលាយខ្លួន... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អង្គការ NASA «បង្ហាញរូបភាពអស្ចារ្យ ចុងក្រោយនៃភពសៅរ៍» ដែលយាន Cassini ថតបានមុន​រំលាយខ្លួន...

24/11/2017
(អាមេរិក)៖ ទីភ្នាក់ងារអវកាស​​អាមេរិក NASA បានចេញផ្សាយ​​ជា​សាធារណៈនូវ​សន្លឹករូបភាព​ចុងក្រោយ​នៃភពសៅរ៍ (Saturn) ដែលបន្សល់ទុក​​ដោយ​​អតីត​យាន​អវកាស Cassini។ នេះបើតាម​ការដកស្រង់​​ការផ្សាយចេញ​​ពី ​សារព័ត៌មានអង់គ្លេស Mirror នៅ​រសៀលថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
យានអវកាស Cassini របស់អង្គការ NASA បានទម្លាក់ខ្លួន​កម្ទេចចោលនៅលើ​ផ្ទៃភពសៅរ៍ កាលពីខែកញ្ញា​កន្លងទៅ បន្ទាប់ពី​បាន​​ចំណាយ ១៣ឆ្នាំ ធ្វើការសិក្សាស្រាវជ្រាវ​ទៅលើភព​ឧស្ម័យក្ស​នេះ។ នៅមុនពេល​រលាយសាប​សូន្យទៅ Cassini បាន​បាញ់​​បញ្ជូន​រូប​ភាព​​ដាច់​ដោយឡែកពីគ្នា​ចំនួន ៤២សន្លឹក របស់ Saturn ដែលយាន​អវកាសនេះ​ថតយកបាន នៅក្នុងអំឡុង​ថេរវេលា ០២ម៉ោង​។ ​​បន្ទាប់មក ក្រុមអ្នកវិទ្យសាស្រ្ត​របស់ NASA ក៏បានប្រើប្រាស់​រូបថតជាង ៤០ផ្ទាំងនោះ ដើម្បីបង្កើត​រូបភាពអស្ចារ្យ​ចុងក្រោយមួយ នៃ​ភពសៅរ៍។
គួរជម្រាបថា យានអវកាស Cassini ត្រូវបានបាញ់​បង្ហោះកាលពី​ឆ្នាំ១៩៩៧ និងបានធ្វើគោចរ​ជុំវិញភពសៅរ៍ ចាប់ពី​ឆ្នាំ២០០៤ ដល់​ឆ្នាំ២០១៧។ បេសកកម្ម​ដ៏សំខាន់នេះ បានបង្កើតរបកគំហើញ​ពិសេសៗ​ជាច្រើន រួមមានទាំង​សកម្មភាពភូមិសាស្រ្ត​ដ៏គួរឲ្យភ្ញាក់​​ផ្អើល​នៅលើ Enceladus ដែលជាព្រះច័ន្ទ​របស់ Saturn ព្រមទាំងសមុទ្រ​ដែលពោពេញ​ទៅដោយ​សារធាតុរាវមេតាន នៅលើ​ព្រះ​ច័ន្ទ​ដ៏ធំបំផុត​របស់ Saturn គឺ Titan។

ព្រះច័ន្ទទាំង០២នេះហើយ ដែលជានមូលហេតុ​នៅពីក្រោយ​មធ្យោបាយ នៃការបញ្ចប់បេសកកម្ម​របស់ Cassini ដែល​ត្រូវ​​បាន​ជ្រើស​រើសឲ្យ​ទម្លាក់ខ្លួនកម្ទេចចោល​ ចូលទៅក្នុងបរិយាកាស​របស់ភពសៅរ៍ កាលពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីបញ្ចៀស​​ហានិយ​ភ័យ​នៃការបំពុល​ព្រះច័ន្ទ Enceladus និង Titan ដែលជាគោលដៅ​ស្រាវជ្រាវ​ដ៏សំខាន់​នាថ្ងៃអនាគត។
គួរបញ្ជាក់ថា វាជារឿងធម្មតានោះទេ សម្រាប់រូបភាពនៅទីអវកាសមួយចំនួន ដូចជារូបភាពភព​ផែនដីជាដើម ដោយទម្រាំបានរូបថតផែនដីពេញលេញមួយសន្លឹក គឺត្រូវបានឲ្យផ្កាយរណប ឬយានណាមួយ ថតរូបភាពគ្រប់ជ្រុងជាច្រើនសន្លឹក ដើម្បីយកមកផ្គុំបញ្ចូលគ្នាតាមប្រព័ន្ធកុំព្យូរទ័រ ទើបបានជារូបភាព​ពេញលេញ​មួយសន្លឹក ដែលមាន​គុណភាពខ្ពស់៕