Neymar ​ស្ដី​ឱ្យ​អ្នក​កាសែត ​សាំមែស ​សួរ​តែ​រឿង Real Madrid - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Neymar ​ស្ដី​ឱ្យ​អ្នក​កាសែត ​សាំមែស ​សួរ​តែ​រឿង Real Madrid

24/11/2017
កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន ​មាន​ដំណឹង​ថា​ក្លឹប Real Madrid ​ចាប់​អារម្មណ៍​ក្នុង​ការ​នាំ​យក Neymar ពី​ក្រុម PSG ​ទៅ​លេង​នៅ​អេស្ប៉ាញ​វិញ ​ដើម្បី​ជំនួស​តំណែង​របស់ Cristiano Ronaldo ។
ទាក់ទិន​នឹង​រឿង​នេះ​ដែរ ​ឱ្យ​តែ​មាន​ឱកាស ​ក្រុម​អ្នក​កាសែត​តែងតែ​ព្យាយាម​សួរ​ទៅ Neymar ​ជា​និច្ច ​ដើម្បី​បាន​ដំណឹង​ថា​វា​ជា​រឿង​ពិត​ឬ​អត់ ​នឹង​បាន​យក​ទៅ​ចុះ​ផ្សាយ​ឱ្យ​មិត្ត​អ្នក​អាន​បាន​ដឹង​ច្បាស់​ទាំង​អស់​គ្នា។ ដោយសារ​តែ​មាន​ការ​ជីក​ឫស​ជីក​គល់​យ៉ាង​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ប្រេស៊ីល​មាន​ការ​ធុញទ្រាន់​យ៉ាង​ខ្លាំង ​ហើយ​បោះ​ពាក្យ​សម្ដី​មិន​សម​រម្យ​ខ្លះ​ដាក់​អ្នក​កាសែត​ផង​ដែរ។

អំឡុង​ពេល​ជួយ​ក្រុម PSG ​ឈ្នះ Celtic ​៧-១ ​កាល​ពី​ពេល​កន្លង​ទៅ​នោះ ខ្សែ​ប្រយុទ្ធ​ឆ្នើម​ម្នាក់​នេះ​បាន​និយាយ​ដាក់​អ្នក​កាសែត​ថា ​"អ្នក​ពិត​ជា​មនុស្ស​គួរ​ឱ្យ​ធុញទ្រាន់​មែនទែន សួរ​តែ​សំនួរ​ដដែល​ៗ ទាក់ទង​នឹង Real Madrid ”។ ការ​ឆ្លើយ​ដូច្នេះ ​ធ្វើ​ឱ្យ​មាន​មតិ​ខ្លះ​គិត​ថា ​កីឡាករ​រូប​នេះ​ប្រហែល​ជា​មិន​ពេញ​ចិត្ត​ចំពោះ​រឿង​ទៅ​លេង​នៅ​ក្រុម​របស់​លោក Zidane ​នោះ​ទេ។
Neymar ​លេង​ឱ្យ PSG ​រដូវ​កាល​នេះ ​ធ្វើ​បាន​ល្អ​មែនទែន ​ដោយ​ជួយ​ក្រុម​បង្កើត​កំណត់ត្រា​មិន​ចាញ់​សោះ​ក្នុង​វគ្គ​ជម្រុះ UEFA Champions League ​ស្រប​ពេល​នៅ​លីគ​បារាំង​វិញ ពួកគេ​ក៏​កំពុង​ធ្វើ​បាន​ល្អ​ផង​ដែរ៕


ប្រភព៖ BBC