Courtois ទារ​ជិត​២សែន​កន្លះ​ក្នុង​មួយ​សប្ដាហ៍​ បើ Chelsea ​ព្រម​ទើប​ត​កុងត្រា​ថ្មី​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Courtois ទារ​ជិត​២សែន​កន្លះ​ក្នុង​មួយ​សប្ដាហ៍​ បើ Chelsea ​ព្រម​ទើប​ត​កុងត្រា​ថ្មី​

24/11/2017
Thibaut Courtois ត្រូវ​គេ​រាយការណ៍​ថា​បាន​ទាមទារ​ពី​ក្លឹប​ Chelsea លើ​ថ្លៃ​ឈ្នួល​ចំនួន​២៣០,០០០​អឺរ៉ូ​ក្នុង​មួយ​សប្ដាហ៍​លើ​តម្លៃ​កុងត្រា​ថ្មី​របស់​ខ្លួន។​
Courtois
អ្នក​ចាំ​ទី​​វ័យ​២៥​ឆ្នាំ​បាន​ស៊ី​ដាច់​តំណែង​ដៃ​ទី​មួយ​របស់​ Petr Cech នៅ​ Chelsea តាំង​ពី​រដូវ​កាល​២០១៤-១៥​មក​ ក្រោយ​ចំណាយ​ពេល​៣​ឆ្នាំ​លេង​ជាមួយ​ Atletico Madrid ពី​ចន្លោះ​ឆ្នាំ​ ២០១១ ដល់​២០១៤។ កុងត្រា​ចាស់​របស់​ Courtois នឹង​អស់​សុពល​ភាព​ចុង​ឆ្នាំ២០១៩​ ដូច្នេះ​ទើប​ក្លឹប​រហស្សនាម​ថា​តោ​ខៀវ​ស្វះស្វែង​ចរចា​បន្ត​កុងត្រា​ថ្មី ដើម្បី​រារាំង​ការ​ចាកចេញ​របស់​គេ។

យោង​តាម​ប្រភព​ពី HLN ឲ្យ​ដឹង​ថា​តារា​ឆ្នើម​សញ្ជាតិ​បែលហ្សិក​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ពី Juventus និង​ Real Madrid ដូច្នេះ​ដើម្បី​រក្សា​កម្លាំង​សំខាន់​រូប​នេះ Chelsea ត្រូវ​តែ​ហ៊ាន​ចំណាយ​លុយ​កប់​ពពក​ដើម្បី​ធ្វើ​ឲ្យ​រូបគេ​ក្លាយ​ជា​អ្នក​ចាំ​ទី​ស៊ីថ្លៃ​ខ្ពស់​បំផុត​ម្នាក់​នៅ​ក្នុង​ពិភព​បាល់ទាត់៕


ប្រភព៖ The Sun ប្រែសម្រួល៖ ឡៃហ៊ាង