សុគន្ធ នីសា ត្រៀម​ក្រេប​ទឹក​ឃ្មុំ​នៅ​កំពូល​កោះ​ប្រណីត​១ ក្រោយ​រៀប​ការ​រួច - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សុគន្ធ នីសា ត្រៀម​ក្រេប​ទឹក​ឃ្មុំ​នៅ​កំពូល​កោះ​ប្រណីត​១ ក្រោយ​រៀប​ការ​រួច

24/11/2017
បន្ទាប់​ពី​សម្រេច​ចិត្ត​លា​ភាព​នៅ​លីវ និង​ត្រៀម​ចូល​រោង​ជ័យ​ ជា​មួយ​អនាគត​ស្វាមី​ ដែល​ជា​ជំនួញ​ធំ​នៅ​កម្ពុជា តារា​ចម្រៀង​ សុគន្ធ នីសា បាន​​រៀប​គម្រោង​ទៅ​ទេសចរណ៍​ និង​ក្រេប​ទឹក​ឃ្មុំ​នៅ​កោះ​ដ៏​ល្បី​មួយ​ ក្រោយ​រៀប​ការ​រួច។
ប្រភព​ជិត​ស្និទ្ធ​មួយ​បាន​ទម្លាយ​ថា បន្ទាប់​ពី​ពិធី​អាពាហ៍ពិពាហ៍​ពួកគេ​​ប្រព្រឹត្ត​ទៅ​ចប់​សព្វ​គ្រប់​តាម​ប្រពៃ​ណី​ហើយ នីសា និង​អនាគត​ស្វាមី នឹង​ធ្វើ​ដំណើរ​ទៅ​ក្រេប​ទឹក​ឃ្មុំ​នៅ​កោះ ម៉ាល់ឌីវ ដែល​ជា​​កោះ​ដ៏​ល្បី​ល្បាញ​របស់​ពិភពលោក និង​ជា​កន្លែង​ដែល​ តារា​​ស្រី​ទឹក​មុខ​ស្រទន់​នេះ តែ​ង​ប្រាថ្នា។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា កាល​បរិច្ឆេទ​ចូល​​រោង​ការ​របស់​ តារា​ស្រី​រូប​នេះ គឺ​នៅ​ថ្ងៃ​ទី០១ ខែធ្នូ​ ឆ្នាំ២០១៧​៕
កោះម៉ាល់ឌីវ