ភ្នំពេញ​ក្រោន ​ត្រូវ​ការកម្លាំ​​គាំទ្រពីអ្នក​គាំទ្រ​ល្ងាច​នេះ ​ដើម្បី​តតាំង​ជាមួយ​ណាហ្គាវើល - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ភ្នំពេញ​ក្រោន ​ត្រូវ​ការកម្លាំ​​គាំទ្រពីអ្នក​គាំទ្រ​ល្ងាច​នេះ ​ដើម្បី​តតាំង​ជាមួយ​ណាហ្គាវើល

22/11/2017
ការ​ប្រកួត​ពាន​រង្វាន់ Hun Sen Cup ​ជុំ​ទី​២ ​នៃ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ​នឹង​ត្រូវ​ដំណើរ​ការ​ប្រកួត​នៅ​ល្ងាច​នេះ​ហើយ ​ដោយ​មាន​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន​ត្រូវ​ប៉ះ​គ្នា​និង​កាត់​សេចក្ដី​រក​៤​ក្រុម​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ផង​ដែរ។


ក្នុង​នោះ ​គេ​សង្កេត​ឃើញ​ភ្នំពេញ​ក្រោន ​នឹង​ត្រូវ​ធ្វើ​ការ​ធ្ងន់​នៅ​ក្នុង​ដី​ខ្លួន​ឯង ​ត្បិត​អី​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ពួកគេ​បាន​ចាញ់​ក្រុម​ណាហ្គាវើល​ក្នុង​លទ្ធផល ២-១ ​រួច​ទៅ​ហើយ។ ​កីឡាករ​ជើង​ចាស់ អ៊ុក សុធី ​បាន​បញ្ជាក់​ថា​ក្រុម​ទាំង​មូល​បាន​ហ្វឹកហាត់​យ៉ាង​ខ្លាំង​សម្រាប់​ការ​ត្រៀម​ប្រកួត​នេះ។ ជាក់ស្ដែង ​ការ​ប្រឹងប្រែង​របស់​កីឡាករ ​ក៏​ត្រូវ​ការ​លើក​ទឹក​ចិត្ត​ពី​អ្នក​គាំទ្រ​ផង​ដែរ។


ខ្សែ​បម្រើ​ខាង​លើ​ចង់​ឃើញ​អ្នក​គាំទ្រ​ភ្នំពេញ​ក្រោន​មក​លើក​ទឹក​ចិត្ត​ក្នុង​ការ​ប្រកួត​នេះ​ឱ្យ​បាន​ច្រើន​នៅ​វេលា​ម៉ោង​៦​ល្ងាច​នេះ ​ដើម្បី​ជំរុញ​កម្លាំង​ចិត្ត​កីឡាករ​ក្រោន​ទាំង​អស់ ​ទទួល​បាន​លទ្ធផល​ល្អ​សម្រាប់​ការ​ប្រកួត​សំខាន់​។ ការ​ចូលរួម​របស់​អ្នក​គាំទ្រ ​គឺ​ជា​អ្វី​ដែល​មិន​អាច​ខ្វះ​បាន និង​ជា​កម្លាំង​ចិត្ត​ដល់​កីឡាករ​គ្រប់​ៗ​រូប៕