Dybala និយាយថាចង់ចេញពី Juventus - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Dybala និយាយថាចង់ចេញពី Juventus

22/11/2017
ខ្សែ​ប្រយុទ្ធ Paulo Dybala កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហើប​ថា ខ្លួន​មិន​ធានា​ថា​ខ្លួន​នឹង​នៅ​លេង​ឲ្យ Juventus រហូត​មួយ​ជីវិត​នោះ​ទេ ហើយ​ក៏​មិន​ហ៊ាន​និយាយ​ថា​នឹង​មិន​ចាក​ចេញ​ក្លឹប​មួយ​នេះ​នៅ​រដូវ​កាល​ក្រោយ​ផង​ដែរ។ នេះ​បើ​តាម​សារព័ត៌មាន​ France Football ហើយ​ចុះ​ផ្សាយ​ដោយ​ Goal ក្នុង​ថ្ងៃ​នេះ។


ខ្សែ​ប្រយុទ្ធ Paulo Dybala
Dybala បាន​ថ្លែង​ប្រាប់ France Football ថា៖ "ខ្ញុំ​មិន​ច្បាស់​ថា​ខ្ញុំ​អាច​លេង​ឲ្យ​ Juventus បាន​មួយ​ជីវិត​នោះ​ទេ។ តាម​ពិត​ទៅ ខ្ញុំ​មិន​អាច​ទាំង​និយាយ​បាន​ថា​ ឆ្នាំ​នេះ​មិន​មែន​ជា​ឆ្នាំ​ចុង​ក្រោយ​របស់​ខ្ញុំ​នៅ​ក្លឹប​មួយ​នេះ​ផង"។

បន្ថែម​ពី​លើ​ការ​បង្ហាញ​ភាព​មិន​ច្បាស់​លាស់​នៃ​អនាគត​របស់​ខ្លួន​នៅ​ Juventus ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ បាន​ងាក​មក​និយាយ​សរសើរ​ Lionel Messi វិញ​ថា៖ "បើ​ទោះ​ជា​ខ្ញុំ​កោត​សរសើរ Ronaldinho ក៏​ដោយ តែ Leo (ឈ្មោះ​ខ្លី​របស់​ Messi) ​ជា​កីឡាករ​ដ៏​កំពូល។ គេ​ដូច​ Diego Maradona ក្នុង​ជំនាន់​យើង​អ៊ីចឹង"។


Dybala បាន​បន្ត​ទៀត​ថា៖ "វា​គឺ​ជា​កិត្តិយស​ធំ​ណាស់​សម្រាប់​ខ្ញុំ ដែល​អាច​បាន​លេង​ជា​មួយ​គេ​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ។ ការ​ស៊ុត​ចូល​បី​គ្រាប់​របស់​គេ​ទៅ​លើ Ecuador បាន​ជួយ​យើង​ឲ្យ​ឡើង​ទៅ​លេង​ World Cup ឆ្នាំ​ក្រោយ។ គេ​ពិត​ជា​ស័ក្ដិសម​ជា​មេ​ដឹកនាំ​នៅ​ក្នុង​ក្រុម​មែន"។

តាំង​ពី​ដូរ​មក Juventus ក្នុង​ឆ្នាំ ២០១៥ ខ្សែ​ប្រយុទ្ធ Paulo Dybala បាន​វិវឌ្ឍ​ខ្លួន​យ៉ាង​ខ្លាំង រហូត​ក្លាយ​ជា​កីឡាករ​លំដាប់​កំពូល​មួយ​រូប ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។ កាល​ពី​អំឡុង​ទី​ផ្សារ​ដោះ​ដូរ​កីឡាករ​កន្លង​ទៅ​នេះ មាន​ពាក្យ​ច​ចាម​អារាម​ជា​ច្រើន​ថា Barcelona បាន​តាម​ទិញDybala ដើម្បី​ជំនួស​ Neymar ។ ​ទោះ​ជា​យ៉ាង​ណាក្លឹប​អ្នក​មាន​បុណ្យ​ ចុង​ក្រោយ​សម្រេច​ទិញ Ousmane Dembele ទៅ​វិញ៕