ខេត្ត​ព្រះ​សីហ​នុ​ក្នុង​អំឡុង​បុណ្យ​អ៊ុំ​ទូក​ឆ្នាំ​នេះ​ភ្ញៀវ​ទេសចរណ៍​កើនឡើង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ខេត្ត​ព្រះ​សីហ​នុ​ក្នុង​អំឡុង​បុណ្យ​អ៊ុំ​ទូក​ឆ្នាំ​នេះ​ភ្ញៀវ​ទេសចរណ៍​កើនឡើង

06/11/2017

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ត្រី​ជំនាញ​នៃ​មន្ទី​ទេសចរ​ណ៏​លោក តាំង សិ​ចិត្រ​គ្រឹះ​ស្នា ប្រធាន​មន្ទី​ទេសចរ​ណ៏​បាន​ថ្លែង​បញ្ជាក់​ថា ភ្ញៀវ​ទេសចរ​ណ៏​នៅ​តែ​បន្ត​ហក់​ឡើង​នៅ​ក្នុង​ពី​ធី​បុណ្យ អ៊ុំ​ទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប​ឆ្នាំ​នេះ ខណៈ​ភ្ញៀវ​ទេសចរ​ណ៏​ជាតិ និង​អន្តរជាតិ កំពុង​មានការ​ចាប់​អារ​ម្ម​ណ៏​យ៉ាង​ខ្លាំង​ទៅ​កំសាន្ត​តាម​បណ្តា​កោះ​នានា នេះ​បើ​យោង​តាម​ការ​សន្និដ្ឋាន​ជំហាន​តំបូង ។

លោក តាំង សុចិត្ត​គ្រឹះ​ស្នា ប្រធាន​មន្ទី​ទេសចរ​ណ៏​ខេត្ត​ព្រះ​សីហ​នុ​នា​ល្ងាច​ថ្ងៃ​ទី​០៤ វិច្ឆិកា បានឱ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ណ៏​ក្នុង​ពី​ធី​បុណ្យ អ៊ុំ​ទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប​ឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ​រយៈពេល​បី​ថ្ងៃ​ទី​០២-០៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នា​ពិធីបុណ្យ​អ៊ុំ​ទូក​មាន​ចំនួន​ប្រមាណ​៨៥០០០​នាក់ មានការ​កើនឡើង​៥.៩% ក្នុង​
នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​ប្រមាណ​៧៣៩៥០​កើន​លើង​៤.៨% ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ប្រមាណ​១១០៥០​កើន​លើង​ប្រមាណ​១៤.៥% ។

លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​០៤ វិច្ឆិកា ថា​ដោយសារ​សន្តិសុខ​សុវត្ថិភាព​មាន​ភាពល្អ​ប្រសើរ​ជា​ពិសេស​ឆ្នេរសមុទ្រ​ចំនួន​២​កន្លែង គឺ​ឆ្នេរ​អូរ​ត្រេះ​ស្ថិត​ក្នុង​ទឹកដី​ក្រុងព្រះសីហនុ ក៏​ដូច​ជា​តាម​បណ្តា​កោះ​នានា និង​ឆ្នេរ​ព្រែក​ត្រែង ស្ថិត​ក្នុង​ទឹកដី​ស្រុក​ស្ទឹង​ហាវ កំពុង​ក្លាយជា​ឆ្នេរ​ដ៏​ទាក់ទាញ​អារម្មណ៍​ភ្ញៀវ​ទេសចរ​ណ៏​នោះ​ទើប​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ណ៏​នា​ពី​ធី​បុណ្យ អ៊ុំ​ទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប​ឆ្នាំ​នេះ នៅ​តែ​បន្ត​ធ្វើ​តំណើរ​មក​កាន់​ខេត្ត​ព្រះ​សីហ​នុ ៕