ជំរុញ​ការពារ​មិន​ឲ្យ​មាន​បទល្មើស​នេសាទ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ជំរុញ​ការពារ​មិន​ឲ្យ​មាន​បទល្មើស​នេសាទ

04/11/2017
ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​ស្រុក​ព្រះនេត្រព្រះ ជំរុញ​ឲ្យ​មន្ត្រី​រដ្ឋបាល​ជលផល និង​សហគមន៍​អភិរក្ស​ពូជ​ត្រី ត្រូវ​ការពារ​មិន​ឲ្យ​មាន​បទល្មើស​នេសាទ ខណៈ​ពេល​ដែល​នាំ​យក​សម្ភារ​ប្រើប្រាស់​ចែក​ជូន​នៅ​ថ្ងៃ​ទី​០១ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៧ នៅ​ចំណុច​អូរ​រន្ទះបាញ់ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​ព្រះនេត្រព្រះ ។

លោក សួន ស៊ី​ម៉ៅ នាយ​សង្កាត់​រដ្ឋបាល​ជលផល​ព្រះនេត្រព្រះ បាន​ប្រាប់​ថា តំបន់​ដែល​គ្រប់គ្រង​អភិរក្ស​ពូជ​ត្រី​សហគមន៍​នេសាទ មាន​សរុប​ចំនួន​២១​កន្លែង និង​មាន​តំបន់​អភិរក្ស​ពូជ​ត្រី អាង​ត្រពាំង​ថ្ម​១​កន្លែង និង​ដងស្ទឹង​ក្រឡាញ​១​កន្លែង និង​តំបន់​អភិរក្ស​មាន​អូរ បឹង ចំនួន​១៩​កន្លែង ដែល​កំពុង​អភិរក្ស​ពូជ​ត្រី​សហគមន៍​នេសាទ ។

លោក វ៉ា​ត វី​រៈ អភិបាលរង​ស្រុក​ព្រះនេត្រព្រះ បាន​ប្រាប់​ថា ដោយ​បានការ​យកចិត្តទុកដាក់​ពី​សំណាក់​អភិបាលស្រុក រួម​ជាមួយ​សង្កាត់​រដ្ឋបាល​ជលផល​ព្រះនេត្រព្រះ បាន​នាំ​យក​សម្ភារ​ជូន​ដល់​សហគមន៍​អភិរក្ស​ត្រី​ពូជ​នៅ​តំបន់​អភិរក្ស​ត្រី​ពូជ​អូរ​រន្ទះបាញ់ ។ ដែល​ត្រូវ​ប្រគល់​ជូន​មាន​លូ​សម្រាប់​ជម្រក​ត្រី​មាន​ចំនួន​១៥០​លូ ផ្លា​ក់​ថ្ម​អភិរក្ស​ត្រី​ពូជ​ចំនួន​៣​ផ្លា​ក់ម៉ាស៊ីនបូមទឹក​១​ឈុត មាន​ម៉ាស៊ីន​១​គ្រឿង ទុ​យ​យូ និង​ម៉ាស៊ីន​ដាក់​កាណូត​១​គ្រឿង វិទ្យុទាក់ទង​ចំនួន​៣​គ្រឿង ។

លោក​ក៏​បាន​ជំរុញ​ឲ្យ​មន្ត្រីសង្កាត់​រដ្ឋបាល​ជលផល​ព្រះនេត្រព្រះ និង​សហគមន៍​នេសាទ​នេសាទ​ត្រូវ​យកចិត្តទុកដាក់​ការពារ​បទល្មើស​នេសាទ​ឲ្យ​បាន ដើម្បី​ឲ្យ​តំបន់​អភិរក្ស​ពូជ​ត្រី​មានការ​រីក​ចម្រើន​សម្រាប់​បម្រើ​ប្រជាពលរដ្ឋ​ទៅ​ពេល​អនាគត ៕