គ្រាន់តែ​ថ្ងៃ​ទី​១​នៃ​បុណ្យ​អ៊ុំ​ទូក​មាន​មនុស្ស​ចូលរួម​កម្សាន្ត​ជិត​60​ម៉ឺន​នាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រាន់តែ​ថ្ងៃ​ទី​១​នៃ​បុណ្យ​អ៊ុំ​ទូក​មាន​មនុស្ស​ចូលរួម​កម្សាន្ត​ជិត​60​ម៉ឺន​នាក់

04/11/2017
រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​១​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០១៧ នេះ​មាន​ប្រជាពលរដ្ឋ​ចូលរួម​កម្សាន្ត​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​មុន គឺ​មាន​ចន្លោះ​៥០​ទៅ​៦០​ម៉ឺន​នាក់ បើ​យោង​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ។

 ក្នុង​ថ្ងៃ​ទី​១​នេះ​មាន​បទល្មើស លួច​១/៣​លើក (​ថយ​ចុះ ២​លើក​) បណ្ដាល​ឲ្យ​បាត់​ទូរស័ព្ទ​១​គ្រឿង​, គ្រោះថ្នាក់​ផ្សេង​ៗ​កើតឡើង ១៤/៥​លើក ក្នុង​នោះ​មាន ផ្ទុះ​កំប៉ុង​ហ្គា​ស​១​លើក របួស​៣​នាក់​(​ក្មេង​ម្នាក់​), វង្វេង​ម្ដាយ​៣​លើក​, លិច​ទូក​១០/២​លើក កត់សម្គាល់ ដោយ​ឆ្នាំ​នេះ​ខ្យល់ និង​រលក​ខ្លាំង​បណ្ដាល​ឲ្យ​ការ​លិច​ទូក​មាន​កំណើន​៨​លើក ប៉ុន្តែ​ពុំ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡើយ ។ រីឯ​ការ​ជួយ​សង្គ្រោះ​ពិនិត្យ និង​ព្យាបាល​ជម្ងឺ​១៩២៣​នាក់ (​ស្រី​៣៨៩​នាក់​) ក្នុង​នោះ​សង្គ្រោះ​បឋម ១៤៨​នាក់​, សង្គ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​២​នាក់ និង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​៣​នាក់​(​ស្រី​២​នាក់​) ។

គួរ​បញ្ជាក់​ដែរ​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០១៧ នេះ​ប្រព្រឹត្ត​ទៅ​រយៈពេល ៣​ថ្ងៃ​គឺ​ថ្ងៃ ១៤-១៥​កើត និង​១​រោច ខែ​ក​ក្ដិត ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ គ​.​ស ២០១៧ ត្រូវ​នឹង​ថ្ងៃ​ទី ០២-០៣-០៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដែល​មាន​ទូក​ចូលរួម​ប្រកួត​២៧០​ទូក (​ទូក​អន្តរជាតិ​៧៨ ទូក​ស្រី​៣​ទូក​) ក្នុង​នោះ​ទូក​អុំ ១៦៤​ទូក (​ស្រី​១​ទូក​), ទូក​ចែវ ២៨​ទូក (​ស្រី ២​ទូក​), ចំណុះ​ទូក​សរុប ១៧.៨៦៧​នាក់ (​ស្រី ២២០​នាក់​) ៕