សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧបត្ថម្ភ​ថវិកា​១០៨ លាន​រៀល​ដល់​ព្រះរាជ​ពិធីបុណ្យ​អុំទូក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧបត្ថម្ភ​ថវិកា​១០៨ លាន​រៀល​ដល់​ព្រះរាជ​ពិធីបុណ្យ​អុំទូក

04/11/2017


(​ភ្នំពេញ​)៖ ថ្ងៃទី​២ ខែវិច្ឆិកា​ឆ្នាំ​២១០៧​ដែលជា​ថ្ងៃ​ទីមួយ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្តែ​ត​ប្រទីប សំពះ​ព្រះ​ខែ​និង​អកអំបុក សម្តេច​វិបុល​​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លោកជំទាវ បានផ្ដល់​នូវ​អំណោយ​ជា​ទឹកប្រាក់​ចំនួន​១០៨ លាន​រៀល ដើម្បី​អបអរ​ក្នុងឱកាស​ពិធីបុណ្យ​អុំទូក​នេះ​។​

​អំណោយ​របស់​សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ បាន​ត្រូវប្រគល់​និង​បែងចែក​ទៅដល់​គណៈកម្មការ​បុណ្យជាតិ​ចំនួន ៣​លាន​រៀល គណៈ​​កម្ម​ការ​បច្ចេកទេស​ស្គរជ័យ​ចំនួន​២ លាន​រៀល គណៈកម្មការ​ឯកទេស​ការប្រកួត​ចំនួន​២​លាន​រៀល គណៈកម្មការ​បាញ់​កាំជ្រួច​ចំនួន ២​លាន​រៀល ក្រុម​ភ្លេង​មហោរី​ចំនួន​២​លាន​រៀល ទូរទស្សន៍​ជាតិ​កម្ពុជា​ចំនួន​១​លាន​រៀល វិទ្យុជាតិ​កម្ពុជា​ចំនួន ១​លាន​រៀល​និង​ឧបត្ថម្ភ​ក្រុម​ទូក​ចូលរួម​ទាំង​២៧០​ទូក ក្នុង​១​ទូក​ទទួលបាន​៤​សែន​រៀល​។​

​សូមបញ្ជាក់ថា​នេះ​មិនមែនជា​លើក​ទី​១​មួយ​ទេ ដែល​សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ​និង​លោកជំទាវ​បាន​ឧបត្ថម្ភ​ដល់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​បណ្តែតប្រទីប សំពះ​ព្រះ​ខែ​និង​អកអំបុក គឺ​សម្តេច​តែងតែ​យកចិត្តទុកដាក់​និង​ឧបត្ថម្ភ​ជា​រៀងរាល់ឆ្នាំ​៕​