នគរបាល​ចរាចរណ៍​ខេត្តបន្ទាយមានជ័យ​បើក​វគ្គ​បំប៉ន​អំពី​ការងារ​ចរាចរណ៍​ផ្លូវគោក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នគរបាល​ចរាចរណ៍​ខេត្តបន្ទាយមានជ័យ​បើក​វគ្គ​បំប៉ន​អំពី​ការងារ​ចរាចរណ៍​ផ្លូវគោក

03/11/2017

ខេត្តបន្ទាយមានជ័យ ៖ នៅ​ខេត្តបន្ទាយមានជ័យ​កម្លាំង​នគរបាល​ជំនាញ​ចរាចរណ៍​ផ្លូវគោក​ខេត្ត និង​មក​ពី​បណ្តា​គ្រប់​ក្រុង​-​ស្រុក​បាន​ធ្វើការ​បើក​វគ្គ​បំប៉ន​ជំនាញ​នៅ​ការិយាល័យ​ជំនាញ​ចរាចរណ៍​ជើង​គោក​ខេត្ត នា​រសៀល​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ ក្រោម​អធិបតីភាព​លោក​វរសេនីយ៍ឯក អ៊ុំ សុផល ស្នងការ​រង​ទទួល​ផែន​សណ្តាប់​សណ្តាប់ធ្នាប់​សាធារណៈ នៃ​ស្នងការដ្ឋាន​https://web.facebook.com/នគរបាល​ខេត្តបន្ទាយមានជ័យ ។


 លោក​វរសេនីយ៍ឯក សន គឹ​ម​សួគ៌ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​ឲ្យ​ដឹង​ថា ដើម្បី​លើកកម្ពស់​នូវ​ការ​យល់​ដឹង និង​លុប​បំបាត់​ការ​ខ្វះខាត​ក្នុង​កិច្ច​ប្រតិបត្តិការ​រឹត​បន្តឹង​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍ និង​អនុវត្ត​ឲ្យ​បាន​សម្រេច​តាម​មតិ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ ក៏​ដូច​ជា​ការ​ដាក់​ចេញ​នូវ​ផែនការ របស់​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត បន្ទាយ​មាន​ជ័យ ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​វរសេនីយ៍ឯក អ៊ុំ សុផល ស្នងការ​រង​ទទួល​ផែន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​បាន​ផ្តាំផ្ញើរ​ដល់​មន្ត្រី​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក និង​មន្ត្រី​នគរបាល​មក​ពី​តាម​បណ្តា​ស្រុក ក្រុង ក្រោយ​ពី​ទទួល​នូវ​ខ្លឹមសារ និង​ការ​អនុវត្ត​ជាក់ស្តែង​នេះ ពេល​ត្រឡប់​ទៅ​អង្គភាព​វិញ ត្រូវ​ព្យាយាម​សិក្សា​ដោយ​ខ្លួនឯង​បន្ថែម ដើម្បី​ឲ្យ​មានការ​ស្ទាត់ជំនាញ​ជៀសវាង​នូវ​កំហុសឆ្គង​ណាមួយ​ជាយថាហេតុ និង​ឧស្សាហ៍​រៀនសូត្រ​នូវ​កបាច់​គុណ​ទាំងឡាយ ដែល​គ្រូ​បង្គោល​បាន​ហ្វឹកហាត់ ហាត់​ឲ្យ​ស្ទាត់ជំនាញ ក្នុង​គោលបំណង​ដើម្បី​ទប់ទល់​ជាមួយ​ជន​បង្ក​បទល្មើស ហើយ​មាន​បំណង​តបត​ជាមួយ​សមត្ថកិច្ច​យើង ៕