
វរសេនាតូចវិស្វកម្មនៃការរីកចម្រើនផ្នែកវប្បកម្ម
បញ្ចូលដោយ៖ Bunlors - 30/10/2017ខេត្តបាត់ដំបង ៖ លោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ទោ ជុំ សុខឿន នាយករង ក្នុងទីបញ្ជាការវរសេនាតូចវិស្វកម្មនាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ នាយកដ្ឋានផ្គត់ផ្គង់ស្បៀងក្រសួងការពារជាតិប្រចាំតំបន់៣ បាត់ដំបង ពោធិសាត់ ប៉ៃលិន សរុបប្រមាណ១២៣នាក់ ចុះធ្វើទស្សនៈកិច្ចសិក្សាសម្ភោធទីអាគារស្នាក់នៅ និងធ្វើទស្សនៈសិក្សាដល់កងវរសេនាតូចវិស្វកម្មចំណុះឲ្យយោធភូមិភាគទី៥ ស្ថិតនៅក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។
លោកវរសេនីយ៍ទោ ឈឹម សារឿន មេបញ្ជាការវរសេនាតូចវិស្វកម្មបានរាយការណ៍ពីលទ្ឋផល របស់អង្គភាពកន្លងមក និងធ្វើបទបង្ហាញអំពីសកម្មភាពនៃការរីកចំរើនផ្នែកវប្បកម្ម ការដាំដុះដំណាំ ការចិញ្ចឹមសត្វ ជួយផ្នែកជីវភាពក្នុងអង្គភាព និងសំណូមពរការខ្វះខាតជាបន្តរួចមក ចំណាប់អារម្មណ៍បស់លោកឧត្តមសេនីយ៍ត្រី សារី សាប៊ឺត និងលោកឧត្តមសេនីយ៍ត្រី ញ៉ែម សុខុម នាយរងសេនាធិការយោធភូមិភាគទី៥ បានផ្តោតទៅលើការរីកចំរើនរបស់អង្គភាពនេះដោយសារមានការជួយជ្រោមជ្រែងជំរុញលើវិស័យកសិកម្ម ការចិញ្ចឹមសត្វ និងការដឹកនាំល្អទើបពេលនេះលទ្ឋផលទទួលបានមកផ្លែផ្កាល្អដែលជាការលើកស្ទួយដល់ជីវភាពកងទ័ពកាន់តែមានភាពល្អ។
លោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានបញ្ជាក់ថា ក្នុងការចាត់តាំងអនុវត្តធ្វើទស្សនកិច្ចសិក្សា លើការងារកសាងពង្រឹងកងឯកភាពរឹងមាំលើគ្រប់វិស័យ ចាប់ពីដើមឆ្នាំ២០១៥ មកម្ល៉េះក្នុងនាមមេបញ្ជាការយោធភូមិភាគទី៥ សូមកោតសរសើរចំពោះមេបញ្ជាការ មេបញ្ជាការរង នាយពលទាហាន វរសេនាតូចវិស្វកម្ម ទាំងអស់ ដែលបានយកចិត្តទុកដាក់ ចូលរួមអនុវត្តផែនការកសាងកងឯកភាពរឹងមាំលើគ្រប់វិស័យដែលយោធភូមិភាគទី៥។ លោកឧត្តមសេនីយ៍ឯកបានផ្តោតការកសាងអង្គភាពមានខ្លឹមសារ៤ចំណុចដែលកងកម្លាំងទាំងអស់ត្រូវអនុវត្តន៍បានល្អគឺ ទី១-របាយការណ៍ជាប្រចាំដែលត្រូវមានពីសកម្មភាពក្នុងអង្គភាព និងភោគផលកសិកម្ម ចិញ្ចឹមសត្វ ដែលសល់ពីការផ្គត់ផ្គង់ក្នុងអង្គភាពរហូតដល់មានលក់នៅលើទីផ្សារ។ ទី២-រូបភាពគ្រប់សកម្មភាពទាំងអស់ដែលក្នុងអង្គភាពកំពុងធ្វើជារៀងរាល់ថ្ងៃដោយតម្រូវតាមសម័យកាលនេះប្រព័ន្ធផ្សព្វផ្សាយតាមបច្ចេកវិទ្យាទំនើបកំពុងអនុវត្តន៍ជារួមក្នុងអង្គភាពរហូតដល់ផ្ទៃប្រទេសទាំងមូលនិងអន្តរជាតិកំពុងទទួលស្គាល់ដោយម្ចាស់ការលើខ្លួនឯង។ ទី៣- ស្វែងយល់ទស្សនះសិក្សាដែលមានពីអង្គភាពមួយទៅអង្គភាពមួយទៀត យកបទពិសោធន៍ល្អៗមកអនុវត្តន៍នៅក្នុងអង្គភាពរបស់ខ្លួនវិញឲ្យមានសកម្មភាពដូចៗគ្នា។ ទី៤-ត្រូវមានការប្រជុំបូកសរុបវាយតម្លៃចំណុចខ្លាំងខ្សោយពីសកម្មភាពការងារក្នុងអង្គភាពជាប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ត្រីមាស ឆមាស រហូតប្រចាំឆ្នាំ ដើម្បីរិះរកចំណុចល្អៗមកអនុវត្តន៍បន្តនៅក្នុងអង្គភាពរបស់ខ្លួនបន្ថែមទៀត ៕