
បន្តិចទៀតនេះ អភិបាលរាជធានីភ្នំពេញនឹងប្រគល់ម៉ូតូ រថយន្តដល់នគរបាល
បញ្ចូលដោយ៖ Bunlors - 30/10/2017រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បន្តិចទៀតនេះ អភិបាលរាជធានីភ្នំពេញ នឹងប្រគល់ម៉ូតូចំនួន១៦៥គ្រឿង រថយន្ត២គ្រឿងដល់នគរបាលរាជធានីភ្នំពេញ ដើម្បីប្រតិបត្តិការលើការងារសន្តិសុខ និងរៀបចំសណ្នាប់ធ្នាប់ ហើយក្នុងនោះដែរ ក៏មានការប្រគល់ម៉ូតូកង់បីដល់អាជ្ញាធរខណ្ឌចំនួន៨គ្រឿងផងដែរ ។
សូមបញ្ជាក់ផងដែរថា ពិធីនេះបានប្រារព្ធធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបរិវេណសាលារាជធានីភ្នំពេញ ប៉ុន្តែឥឡូវនេះបានប្តូរមកជារដ្ឋបាលរាជធានីភ្នំពេញហើយ ។