សម្តេច​តេ​ជោ​បាន​ផ្តល់​អាវ​ជាង​៩​ពាន់​អាវ​ដល់​កងកម្លាំង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេច​តេ​ជោ​បាន​ផ្តល់​អាវ​ជាង​៩​ពាន់​អាវ​ដល់​កងកម្លាំង

30/10/2017

ខេត្តបាត់ដំបង ៖ អាវរ​ងារ​ចំនួន​៩០៦៤​អាវ របស់​សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិ​តិ្ត​ព្រឹ​ទ្ឋ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ត្រូវ​បាន​ចែក​ជូន​ដល់​កងកម្លាំងប្រដាប់អាវុធ មាន​កងទ័ព អាវុធហត្ថ និង​ប៉ូ​លី​ស​តាម​ព្រំដែន​ចំណុះ​ឲ្យ​យោធភូមិ​ភាគ​ទី​៥ នា​ថ្ងៃ​ទី​២៩-៣០ ខែតុលា ឆ្នាំ​២០១៧ ។

លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ បាន​អមដំណើរ​ចុះ​សួរសុខទុក្ខ ក្រសួងការពារជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិ​តិ្ត​ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន អមដំណើរ​ដោយ​លោកនាយ​ឧត្តមសេនីយ៍​គឹ​ម ប៊ុ​ន​ថា​ន អគ្គមេបញ្ជាការ​រង វរ​សេនា​តូច​លេខ​៥២៣ របស់​កងពលតូច​ថ្មើរជើង​លេខ​៥២ ស្ថិត​នៅ​ភូមិ​រកា​ភឹង ឃុំ​ត្រែង ស្រុក​រតនៈ​មណ្ឌល ខេត្តបាត់ដំបង សរុប​រួម​៧០០​នាក់​បាន​មក​ទទួល​អាវរ​ងារ និង​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា​បន្ត​ចុះ​តាម​វរ​ការពារ​ព្រំដែន​លេខ​៥០៤​ស្ថិត​នៅ​ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន ចំនួន​៣២៦៧​នាក់ និង​ល្ងាច​នៅ​កងការពារ​ព្រំដែន ស្ថិត​នៅ​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​ចំនួន​៣៧០៩​នាក់ ។

សម្តេច​តេ​ជោ​បាន​ផ្តល់​ឲ្យ​គ្រប់​រដូវ​កាល​បន្ទាប់​ពី​បាន​ផុត​រដូវភ្លៀង​រួច​មកនេះ មាន​មតិ​ផ្តាំផ្ញើ លោក​ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ា​និ​ត បាន​ថ្លែង​ថា នេះ​គឺជា​វប្បធម៌​ចែករំលែក និង​ការ​សួរសុខទុក្ខ​ដោយ​ផ្ទាល់ តំណាង​ទឹកចិត្ត​ដែល​រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​កងកម្លាំងប្រដាប់អាវុធ ព្រោះ​បាន​គិត​ថា ស្រុក​យើង​ធានា​បាន​នូវ​សុខ​សន្តិភាព​កន្លង​មក គឺ​បាន​ដោយសារ​កងកម្លាំង​យើង​មាន​ឆ​ន្ទះ ស្មារតី​រួម​គ្នា​ថែរ​រក្សា ។

សម័យនេះ​ជា​សម័យ​តាម​បែប​ទំនើប ដែល​កងទ័ព​យុវវ័យ​របស់​យើង​ទាមទារ​ត្រូវ​មានការ​យល់​ដឹង​ផ្នែក​ប្រ​ព័​ន្ឋ​បច្ចេកវិទ្យា ពី​ចំណែក​មួយ​នៃ​ការ​ញុះញង់ បំផុស លាប​ពណ៌ ដែល​នាំ​ឲ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម​របស់​យើង​ដែល​កំពុង​តែ​មាន​សុខ​សន្តិភាព​ពិត​ៗ តែងតែបាន​អនុវត្តន៍​ធ្វើ​ជា​ប្រចាំ​មិន​ដែល​បាន​ចេះ​ដើរ​សន្យា​ខ្យល់​ដោយ​មាត់ទទេ​ជា​ច្រើន​លើក​មក​ហើយ​នោះ​ទេ ៕