
ពេលសួរហើយទើបដឹងថា មានបន្តទៀត
បញ្ចូលដោយ៖ Laiheang Vobfm - 29/10/2017ខេត្តបន្ទាយមានជ័យ ៖ជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន ប្រុស-ស្រី ចំនួន៣នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ។
ជនសង្ស័យឈ្មោះ មុំ សឿន ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិបន្ទាយឆ្មារលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក
និងប្រពន្ធ លៀម តឹក អាយុ២៨ឆ្នាំ ព្រមទាំងបានម្នាក់ទៀតឈ្មោះប្លាន សារ៉ាត់ ហៅ រ៉ាត់ ភេទស្រី អាយុ៤៩ឆ្នាំ នៅភូមិគំរូ ឃុំគំរូ ស្រុកថ្មពួក ។
លោកវរសេនីយ៍ត្រី ង៉េង សុជា នាយការិយាប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងថា បញ្ហាគ្រឿងញៀន គឺបញ្ហាដ៏រសើបដល់សង្គម ដូចជាអំពើ លួចឆក់ ប្លន់ ដែលកើតមានហិង្សាជាដើម ។ ជាក់ស្តែងកម្លាំងនគរបាលស្រុកថ្មពួក នៅវេលាម៉ោង៥និង៣៥នាទីល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ បានចុះធ្វើការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចាប់ឃាត់ខ្លួនជនសង្ស័យ ប្រុស-ស្រីជាបន្តបន្ទាប់ នៅចំណុចផ្លូវចូលចំការដំឡូង ខាងលិចស្នាក់ការបរិស្ថានចម្ងាយ៧០០ម៉ែត្រ ស្ថិតក្នុងភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដកហូតបានថ្នាំញៀនជាប់នឹងខ្លួន ចំនួន៤គ្រាប់ បន្ទាប់មកទៅឆែកឆេរនៅផ្ទះរកឃើញថ្នាំញៀនចំនួន៨គ្រាប់ទៀត ។ ក្រោយពីធ្វើការសាកសួរទើបឈានដល់ការបង្ក្រាបចាប់ឃាត់ខ្លួនម្នាក់ទៀត ដោយរកឃើញថ្នាំញៀនចំនួន៣៤៧គ្រាប់ ក្នុងកាបូបរបស់ជនសង្ស័យ ។ សរុបថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ពណ៌ក្រហមទាំងអស់ចំនួន៣៥៩គ្រាប់ ទូរស័ព្ទ៣គ្រឿង និងលុយថៃចំនួន៣.៤០០បាត ៕