ស្ពាន​ថ្មើរជើង​នៅ​រង្វង់​មូល​នាង​គ​ង្ហី​ង ចាប់ផ្តើម​ដំណើរការ​សាងសង់​ហើយ ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស្ពាន​ថ្មើរជើង​នៅ​រង្វង់​មូល​នាង​គ​ង្ហី​ង ចាប់ផ្តើម​ដំណើរការ​សាងសង់​ហើយ !

29/10/2017

​ភ្នំពេញ ៖ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ការដ្ឋាន​សាងសង់​ស្ពាន​ថ្មើរ​ជើង​នៅ​រង្វង់​មូល​នាង​គ​ង្ហី​ង បាន​និង​កំពុង​ដំណើរការ​សាងសង់ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍ ។ ការ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​នេះ​ចាប់ផ្តើម​ដំណើរ​ការ​នៅ​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៧​នេះ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា គម្រោង​ស្ពាន​ថ្មើរជើង​នេះ មាន​ប្រវែង​១៩២.៥​ម៉ែត្រ ទទឹង ៣​ម៉ែត្រ កម្ពស់​ពី​ដី ៥.៥​ម៉ែត្រ និង​មាន​ជណ្តើរ​ឡើង​ចុះ​ចំនួន​៦​កន្លែង​។