ជម្រះ​មន្ទិល​​កញ្ញា​​ឯក​​​លេខ​១​ មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​កូន​ប្រុស​ នាយ​ក្រឹម - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ជម្រះ​មន្ទិល​​កញ្ញា​​ឯក​​​លេខ​១​ មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​កូន​ប្រុស​ នាយ​ក្រឹម

21/11/2017
ព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ចុះ​ផ្សាយ​ថា​ ​កូន​​ប្រុស​ទី​៣ របស់​នាយ​ ក្រឹម ឈ្មោះ អ៊ូ អាឡាន កំពុង​តែ​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​​ម្ចាស់​ជយ​លាភី​លេខ​១​ ក្នុង​កម្មវិធី​ Miss Cambodia 2017 គឺ​កញ្ញា រឿន​ ណាត​។
ឆ្លើយ​តប​​​ជុំវិញ​ទំនាក់​ទំនង​ស្នេហា​​នេះ​ដែរ​កញ្ញា​ រឿន ណាត ជា​សាមី​ខ្លួន​ជាប់​ពាក់​ព័ន្ធ​បាន​អះ​អាង​ថា មិន​មែន​ជា​ការ​ពិត​ឡើយ​ ភាព​ស្និទ្ធ​ស្នាល​​​រវាង​​នាង និង​កូន​ប្រុស​​នាយ​ ក្រឹម​ ​កើត​ឡើង​​យូរ​ដែរ​ហើយ​ តែ​ក្នុង​នាម​ជា​បង​ប្អូន​មិត្តភ័ក្ដិ​ស្រលាញ់​រាប់​អាន​គ្នា​តែ​ប៉ុណ្ណោះ​ បើ​ឲ្យ​ឈាន​ចូល​ទៅ​ផ្លូវ​ស្នេហា​មិន​អាច​ទៅ​រួច​ឡើយ​។ ដូច្នេះ​សូម​កុំ​មាន​ការ​យល់​ច្រឡំ​។
បវរកញ្ញារូបនេះថា៖ «ឲ្យ​មាន​ស្នេហា​យ៉ាង​ម៉េច​​ទៅ​ បើ​ក្នុង​ពេល​នេះ​ចិត្ត​ បេះ​ដូង​ខ្ញុំ ផ្ដោត​​សំខាន់​ទៅ​លើ​តែ​ការ​ងារ​សិល្បៈ​តែ​ប៉ុណ្ណោះ​ ជា​ពិសេស​ត្រៀម​ពង្រឹង​សមត្ថភាព​ដើម្បី​​ឡើង​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​នា​ពេល​​ខាង​មុខ​»។ កញ្ញា​ឯក​ Miss Cambodia រូប​នេះ​មានការ​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់​ នៅ​ពេល​ឃើញ​ព័ត៌មាន​​ចុះ​ផ្សាយ​ថាខ្លួនមាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នា​ តាម​ពិតអ្នកទាំង​ពី​អត់​ដឹង​រឿង​អី​សោះ​។
រឿន ណាត និង កូន​ប្រុស​ទី៣ នាយក្រឹម
 រឿន ណាត ​​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​កំពង់ចាម​ ​ជា​កូន​ទី​៣​ ក្នុង​ចំណោម​បង​ប្អូន​៣​នាក់។ នាង​គឺ​ជាបេក្ខនារី​មួយ​រូប​ទទួល​បាន​ពាន​​រង្វាន់​៣​​​ក្នុង​ការ​ប្រកួត​​​​ពាន​ ទី​១​ ​ជា​កញ្ញា​ឯក​ដែល​គ្រង​ឈុត​ជប់​លៀង​ស្រស់​ស្អាត​ជាង​គេ​បំផុត​ ពាន​ទី​២​ស្លៀក​ឈុត​ប្រពៃ​ណី​ខ្មែរ​ស្រស់​ស្អាត​លេច​ធ្លោ​ជាង​គេ​ និង​ពាន​ចុង​ក្រោយ​ គឺគ្រងមកុដ​កញ្ញា​ឯក​កម្ពុជា​ឆ្នាំ​ ២០១៧​ កាល​ពី​ថ្ងៃ​ទី​១ កញ្ញា ៕​



ប្រភព៖ Sabay News

រូបថត៖ រឿន ណាត និង​កូន​ប្រុស នាយ ក្រឹម យក​​ពី​​ហ្វេសប៊ុក​