Mohamed Salah ពេលនេះបានឡើងជាអ្នកទាត់បញ្ចូលទីច្រើនជាងនៅក្របខ័ណ្ឌPremier League ហើយមាន៩គ្រាប់ បន្ទាប់ រកបាន២គ្រាប់ ក្នុងជំនួប Liverpool ឈ្នះ Southamton ៣-០។
Salah បានបើកឆាក២គ្រាប់ក្នុងវគ្គទីមួយឲ្យ Liverpool មុនពេល Philppe Coutinho ជាអ្នកសម្រេចគ្រាប់ទី៣ ធានា៣ពិន្ទុឲ្យហង្សក្រហមក្នុងសប្ដាហ៍ទី១២។ គ្រាប់បាល់នេះបានធ្វើឲ្យកីឡាករវ័យ២៥ឆ្នាំ ក្លាយជាកីឡាអេហ្សីបដំបូង ដែលអាចឈានដល់ក្លាយអ្នកទាត់បញ្ចូលទីច្រើនជាងនៅ EPL។
ចំណែក Álvaro Morata ដែលរកបានមួយគ្រាប់ដែរក្នុងសប្ដាហ៍នេះ កំពុងឈរលេខពីរក្នុងនាមអ្នកទាត់បញ្ចូលទីច្រើនជាងគេ មាន៨គ្រាប់ ស្មើគ្នាជាមួយ Sergio Agüero, Gabriel Jesus ខ្សែប្រយុទ្ធ Man City , Romelu Lukaku របស់បិសាចក្រហម និង Harry Kane របស់ Spurs។ យ៉ាងណាមិញ ការប្រកួតនៅវែងឆ្ងាយទៀត ចាំមើលនរណាអាចទទួលបានស្បែកជើងមាសចុងរដូវកាល៕
ប្រភព៖ BBC ប្រែសម្រួល៖ ឡៃហ៊ាង
