​កីឡាករ​ធ្លាប់​មក​ខ្មែរ​ Askren ចាត់​ទុក​ Aoki ជា​វីរបុរស​ក្នុង​កីឡា​មុន​វ៉ៃ​គ្នា​ថ្ងៃ​សុក្រ​នេះ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

​កីឡាករ​ធ្លាប់​មក​ខ្មែរ​ Askren ចាត់​ទុក​ Aoki ជា​វីរបុរស​ក្នុង​កីឡា​មុន​វ៉ៃ​គ្នា​ថ្ងៃ​សុក្រ​នេះ​

21/11/2017
កំពូល​អ្នក​វ៉ៃ​ក្នុង​ទ្រុង​ Ben Askren ​ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​ពិភ ONE Welterweight World Champion​ បាន​ចាត់​ទុក​អ្នក​វ៉ៃ​ចាស់​វស្សា​របស់​ជប៉ុន Shinya Aoki ​​ជា​វីរបុរស​ក្នុង​ពិភព​កីឡា​ម្នាក់​​មុន​ពេល​ពួក​គេ​​វ៉ៃ​គ្នា​ក្នុង​ព្រឹត្តិការណ៍​ ONE: IMMORTAL PURSUIT នៅ​កីឡដ្ឋាន​ Indoor Stadium ​ប្រទេស​សិង្ហបុរី​នា​​យប់​ថ្ងៃ​សុក្រ​ ទី​២៥​ ​វិច្ឆិកា​នេះ។
កីឡាករ Ben Askren
Askren ​ដែល​ជា​កីឡាករ​អាមេរិក​​ធ្លាប់​មក​ចែក​រំលែក​បទ​ពិសោធ​​ប្រដាល់​ក្នុង​ទ្រុង​​នៅ​កម្ពុជា​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​បាន​និយាយ​ថា​ ៖«Shinya ​ពិត​ជា​ដៃ​គូ​ល្អ​ពិត​ប្រាកដ​ម្នាក់​សម្រាប់​ខ្ញុំ។ ច្បាស់​ណាស់​ គាត់​ជា​​វីរបុរស​ក្នុង​ពិភព​ប្រដាល់​គុន​ចម្រុះ​ម្នាក់​ ហើយ​គាត់​​ពិត​ជា​ល្អ​ផ្នែក​ក្រោម​ណាស់។ និយាយ​ទៅ​ខ្ញុំ​ពិត​ជា​ចង់​វ៉ៃ​ជា​មួយ​ដៃ​គូ​បែប​នេះ​ណាស់។ ខ្ញុំ​ទន្ទឹង​រង់​ចាំ​ការ​វ៉ៃ​នេះ​មក​ដល់»។

«​គាត់​ពិត​ជា​ជំនាញ​ល្អ​ណាស់​ដែល​ខ្ញុំ​ត្រូវ​តែ​គោរព​ ហើយ​ខ្ញុំ​គិត​ថា​ ការ​ប្រកួត​នេះ​​នឹង​អស្ចារ្យ​បំផុត»។
កីឡាករ Ben Askren
កីឡាករ​ជប៉ុន​ Shinya Aoki ​​មាន​បទ​ពិសោធ​ជោកជាំ​លើ​សង្វៀន​ក្នុង​ទ្រុង​ និង​ធ្លាប់​គ្រង​ខ្សែក្រវាត់​ពិភព​លោក​ថែម​ទៀត​ផង។ លើក​នេះ​រូប​គេ​ឡើង​សង្វៀន​ដណ្តើម​ខ្សែក្រវាត់​ពី​​កីឡាករ​ជំនាញ​ចំបាប់​របស់​អាមេរិក។ កីឡាករ​ជប៉ុន​​ដែល​​ធ្លាប់​វ៉ៃ​បាន​៤៧​ដង​ក្នុង​នោះ​ឈ្នះ​៣៩​ដង​ជា​ម្ចាស់​ខ្សែក្រវាត់​យូដូ និង​​ Jiu-Jitsu។ ចំពោះ​ Asken វិញ​ធ្លាប់​វ៉ៃ​១៧​ដង​ ឈ្នះ​ទាំង​១៧​ដង​ និង​វ៉ៃ​ការពារ​ខ្សែក្រវាត់​បាន​ជោគជ័យ​ជា​ច្រើន​ដង​ទៀត​ផង៕