iPhone X​ ​ជាប់​ក្នុង​តារាង​ ​ផលិតផល​បង្កើត​ថ្មី​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ២០១៧ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

iPhone X​ ​ជាប់​ក្នុង​តារាង​ ​ផលិតផល​បង្កើត​ថ្មី​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ២០១៧

20/11/2017
ផ្អែក​តាម​ទស្សនាវដ្ដី​ ​TIME​ ​បាន​វាយ​តម្លៃ​ឲ្យ​ ​iPhone X​ ​ជាប់​ជា​វត្ថុ​ ​និង​ឧបករណ៍​ដែល​ជា​ការ​បង្កើត​ថ្មី​ដ៏​ល្អ​បំផុត​ទាំង​ ​២៥​ ​ប្រចាំ​ឆ្នាំ​ ​២០១៧​ ​នេះ។
គិត​ចាប់​តាំង​ពី​ឆ្នាំ​ ​២០០៧​ ​មក​ទល់​បច្ចុប្បន្ន​ ​Apple​ ​ទើប​តែ​បាន​ដក​ប៊ូតុង​ ​Home​ ​ចេញ​ពី​ ​iPhone X​ ​ដែល​បន្សំ​ការ​រចនា​តួ​ខ្លួន​ថ្មី​ ​និង​បំពាក់​មុខងារ​ពិសេសៗ​មួយ​ចំនួន​ដូច​ជា​ ​Face ID​ ​និង​ ​Wireless Charging។

ផ្អែក​តាម​មតិ​ពី​មហាជន​ភាគ​ច្រើន​ ​បាន​ផ្ដល់​នូវ​មតិ​ល្អ​ច្រើន​ចំពោះ​ ​iPhone​ ​តម្លៃ​ខ្ទង់​ ​១ ពាន់​ដុល្លារ​មួយ​នេះ​ ​ស្រប​ពេល​មតិ​អវិជ្ជមាន​ស្ថិត​ក្នុង​ទំហំ​តួ​លេខ​តិច​នៅ​ឡើយ​ ​ចាប់​តាំង​ពី​ថ្ងៃ​បង្ហាញ​ខ្លួន​របស់​វា។ រំឭក​ថា​ក្រៅ​ពី​នោះ​ ​ឧបករណ៍​ដែល​ជាប់​ក្នុង​ ​Best 25 Invention of 2017​ ​មាន​ដូច​ជា​រថយន្ត​ ​Tesla Model 3, Drone ម៉ូដែល DJI Spark, ម៉ាស៊ីន​ហ្គេម Nintendo Switch និង​ឧបករណ៍​កម្សាន្ត Fidget Spinner​ ​ជា​ដើម៕
Tesla Model 3
DJI Spark

ប្រភព៖ macrumors ប្រែសម្រួល៖ ឡៃហ៊ាង