ផ្អែកតាមព័ត៌មានខ្លះៗស្រង់ចេញពីគណនី @MMDJ លើបណ្ដាញសង្គម Twitter បានបង្ហាញថាក្រុមហ៊ុន SAMSUNG នឹងប្រកាសនូវស្មាតហ្វូនបត់បាន ម៉ូដែល W2018 ក្នុងទីក្រុង Xiamen ថ្ងៃទី ១ ខែធ្នូខាងមុខនេះ។
វានឹងប្រែក្លាយជាស្មាតហ្វូនបត់ កម្លាំងម៉ាស៊ីនកប់ប្រចាំឆ្នាំ ២០១៧ ដោយមានការលេចឮនឹងបំពាក់មុខងារ Iris Scanner ព្រមប្រព័ន្ធស្កេនខ្ចៅដៃ មានឈីប Snapdragon 835 បូកផ្សំ RAM ៦GB និងអង្គផ្ទុកទិន្នន័យ ១២៨GB។ ដំណើរការលើ Android Nougat ចេញពីប្រអប់ស្រាប់ មានអេក្រង់មិនធំពេកត្រឹម ៤.២ អ៊ីញ កម្រិត FullHD ដោយមានកាមេរ៉ាក្រោយទំហំ ១២MP Aperture F១/៥ និងកាមេរ៉ាមុខ ៥MP ហើយថាមពលថ្មទំហំ ២,៣០០mAh។
ចំពោះមុខងារពិសេសបន្ថែម រួមមាន AI, Bixby ដោយជំនួយពីប៊ូតុងចំហៀង មិនចាញ់ Galaxy S8 គ្រាន់តម្លៃផ្លូវការមិនទាន់បញ្ជាក់ប្រាប់នៅឡើយ៕
ប្រភព៖ Gizchina ប្រែសម្រួល៖ ឡៃហ៊ាង
