ញ៉ាំអាហារទាំងនេះរាល់ថ្ងៃ អាច​ប្រឈម​បញ្ហាសក់ស្កូវ​ពេញ​ក្បាល​ឆាប់​បំផុត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ញ៉ាំអាហារទាំងនេះរាល់ថ្ងៃ អាច​ប្រឈម​បញ្ហាសក់ស្កូវ​ពេញ​ក្បាល​ឆាប់​បំផុត

20/11/2017
នៅ​ពេល​អ្នក​លេច​ឡើង​នូវ​សញ្ញាណ​សក់​ស្កូវ​ មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​ថា​វ័យ​របស់​អ្នក​កំពុង​វិវឌ្ឃន៍​ទៅ​មុខ​ហើយ​។ តែ​ក៏​នៅ​មាន​ហេតុផល​ម្យ៉ាង​ទៀត​ដែល​ធ្វើ​ឱ្យ​បញ្ហា​នេះ​កើត​ឡើង​ ហើយ​ចង់​មិន​ចង់​វា​គឺ​ជា​សកម្មភាព​ដែល​អ្នក​កំពុង​ប្រព្រឹត្ត​ជា​រៀង​រាល់​ថ្ងៃ។ មិន​បាច់​ឆ្ងល់​ទេ​ គឺ​ព្រោះ​តែ​អ្នក​ត្រូវ​បរិភោគ​ប្រភេទ​អាហារ​ទាំង​រាល់​ថ្ងៃ​ ទើប​បញ្ហា​សក់​ស្កូវ​កើត​ឡើង​៖

១. អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់​៖ មិន​ថា​ជា​ស្ករ​គ្រាប់​ ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ទេ​សុទ្ធ​តែ​អាច​ធ្វើ​ឱ្យ​សក់​អ្នក​ប្រែ​ទៅ​ជា​ស្កូវ​បាន​។ ជាតិ​ស្ករ​កាត់​បន្ថយ​វីតាមីន​ដែល​មាន​នាទី​ជំនួយ​ការ​លូតលាស់​សក់​ ហើយ​វា​ក៏​បង្អាក់​ដំណើរ​នៃ​ការ​ស្រូប​យក​ប្រូតេអ៊ីន​របស់​សក់​ផង​ដែរ​។ ប៉ុន្តែ​កុំ​បារម្ភ​ជាតិ​ផ្អែម​ដែល​បាន​មក​ពី​ធម្មជាតិ​ដូច​ជា​ បន្លែ ​ឬ​ផ្លែ​ឈើ​គឺ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ទេ​។

២. ប្រូតេអ៊ីន​របស់សាច់៖ ប្រព័ន្ធ​រំលាយ​អាហារ​របស់​មនុស្ស​មិន​អាច​បំបែក​សារធាតុ​ប្រូតេអ៊ីន​សាច់​បាន​ទាំង​ស្រុង​ទេ​ ដូច្នេះ​សារធាតុ​ដែល​នៅ​សល់​ត្រូវ​បម្លែង​ទៅ​ជាតិ​អាស៊ីត​ Uric។ វា​គឺ​ជា​មូល​ហេតុ​ធ្វើ​ឱ្យ​សក់​ស្កូវ​។

៣. អាហារ​ដែល​មាន​ផ្ទុក​សារធាតុ​ពណ៌​៖ វា​អាច​ល្អ​មើល​ពី​សំបក​ក្រៅ ​ទាក់​ទាញ​ធ្វើ​ឱ្យ​អ្នក​ចង់​ញ៉ាំ​ ប៉ុន្តែ​វា​ក៏​មាន​ផល​ប៉ះពាល់​ដែរ​៕


ប្រភព៖ curejoy ប្រែ​សម្រួល៖ ឡៃហ៊ាង