១.ស្រកទម្ងន់
ស្រីៗចូលចិត្តញ៉ាំហឹរឮហើយប្រាកដជាសប្បាយចិត្តជាក់មិនខាន។ ការពិតណាស់ ការញ៉ាំអាហារហឹរ ជួយឲ្យស្រកទម្ងន់ ហើយបើពន្យល់តាមបែបវិជ្ជាសាស្ត្របង្ហាញថាការបែកញើសក្រោយញ៉ាំអាហារហឹរ បានមកពីចលនានៃបេះដូងលោតលឿន។ ដូចនេះវាជួយក្នុងការដុតបំផ្លាញកាឡូរីបានយ៉ាងឆាប់រហ័ស ហើយធ្វើឲ្យស្រកទម្ងន់។
រូបតំណាង
២.ញ៉ាំហឹរជួយការពារជំងឺមហារីកគ្រឿងផ្សំដែលមានរសជាតិហឹរ ដូចជា ម្រេច ម្ទេស ខ្ញី និងរមៀតជាដើមសុទ្ធតែមានគុណសម្បត្តិបង្ការជំងឺមហារីក។ វាអាចពន្យឺត និងកម្ចាត់កោសិកាមហារីកដែលរីករាលដាល់ស្ងាត់ៗក្នុងខ្លួនយើងបាន។
៣.ជំនួយបេះដូង
សារជាតិ Capsaicin ដែលមានផ្ទុកក្នុងគ្រឿងផ្សំហឹរដូចជាម្រេច និងម្ទេស មានគុណប្រយោជន៍ណាស់ ចំពោះសុខភាពបេះដូង។ ព្រោះវាកាត់បន្ថយកូលេសស្តេរូលដែលបង្កឲ្យមានខ្លាញ់កកក្នុងបេះដូង មិនត្រឹមតែប៉ុណ្ណោះវាជួយ សម្រួលសរសៃឈាមឲ្យចរន្តឈាមដើរស្រួលទៀតផង។
៤.បន្លែហឹរមានវីតាមីនល្អៗសម្រាប់រាងកាយ
សាច់ម្ទេសសំបូរទៅដោយជាតិវីតាមីនសេ ដែលល្អដល់សុខភាព និងសម្រស់ណាស់ជាពិសេសនារី។ វីតាមីនសេជួយឲ្យស្បែកភ្លឺរលោង មិនស្លេកស្លាំង ហើយវាក៏ជួយសម្រួលចរន្តឈាមឲ្យដើរស្រួលផងដែរ៕
រូបតំណាង