Galaxy Note 8 ត្បិតថាចេញរាងយូរបន្តិចមែន តែចំពោះពណ៌របស់វានៅមិនទាន់ចេញអស់នៅឡើយទេ ពេលមកដល់ទីផ្សារស្រុកខ្មែរដំបូងមានតែពណ៌ខ្មៅប៉ុណ្ណោះ។
តាមការឲ្យដឹងពីហាង អាន ឆែ ឲ្យដឹងថា Note 8 ពណ៌ខៀវដែលកំពុងដាក់លក់នេះ មានទំហំ 128GB តម្លៃ ៩៥០ ដុល្លារ និងទំហំ 256GB តម្លៃ ១០៥០ ដុល្លារ ។ វាគ្មានការធានានោះទេ តែបើអ្នកជាហ្វេនស៊េរី Note ចង់សាកល្បងពណ៌ថ្មីអាចគិតគូរបាន។ ចំណែកពណ៌ធម្មតា(ពណ៌ខ្មៅ ទំហំ128G តម្លៃ ៩១៩ ដុល្លារ)។
បើនិយាយពីពណ៌ទាំងអស់របស់ Note 8 មានដល់ទៅ ៨ គឺ មាសខ្មៅ ប្រាក់ ស្វាយ ខៀវចាស់ ប្រផេះ ខៀវស្រាល ផ្កាឈូក និងពណ៌ទឹកសមុទ្រ(Deep Sea Blue)។ ចំណែកទំហំមាន64/128/256GB និង RAM 6GB ទាំងអស់។
តាមប្រភពពី Samsung កម្ពុជាបានបង្ហើបថា ពណ៌ Note 8 ថ្មី (អាចជាពណ៌ស្វាយ ឬប្រផេះ) នឹងដាក់ឲ្យកម្ម៉ង់ទិញចាប់ពីដើមខែ ធ្នូ តែចំពោះទំហំនិងតម្លៃមិនទាន់ដឹងនៅឡើយទេ៕
