Apple ៖ គោល​ដៅ​របស់​យើង​មិន​មែន​ផលិត​ទូរសព្ទ​​តម្លៃ​​ទាប​ទេ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Apple ៖ គោល​ដៅ​របស់​យើង​មិន​មែន​ផលិត​ទូរសព្ទ​​តម្លៃ​​ទាប​ទេ

20/11/2017
​iPhone X ជា​​ម៉ូដែល​ iPhone ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​​ដោយ​នៅ​សហរដ្ឋអាមេរិក​​មាន​តម្លៃ​ចាប់​ពី​ ៩៩៩ ដុល្លារ​​ឡើង​ទៅ។ ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជា​មួយ​ទស្សនាវដ្ដី​ Time នាយក​ជាន់​ខ្ពស់​របស់​ Apple ចំនួន​ពីរ​រូប​បាន​ពិភាក្សា​ពី​តម្លៃ​ iPhone X នេះ។
​លោក​ Dan Riccio អនុប្រធាន​ជាន់​ខ្ពស់​ផ្នែក​វិស្វកម្ម​ Hardware របស់​ Apple បាន​និយាយ​ថា ៖ "គោល​ដៅ​របស់​យើង (Apple) ​​គឺ​តែង​តែ​ផ្ដល់​​ជូន​នូវ​ផលិតផល​ដែល​យើង​គិត​ថា​ល្អ​បំផុត​ តាម​ដែល​អាច​ទៅ​រួច មិន​មែន​​តែង​តែ​ផ្ដល់​ជូន​ផលិតផល​មាន​តម្លៃ​ទាប​នោះ​ទេ”។

ត្បិត​ថា​ Apple មិន​ចាប់​អារម្មណ៍​លើ​ការ​ផលិត​ស្មាតហ្វូន​តម្លៃ​ទាប​ ប៉ុន្តែ​ក្រុមហ៊ុន​​តែង​នៅ​បន្ត​ធ្វើ​ការ​លក់​ស្មាតហ្វូន​ចាស់ៗ​ក្នុង​តម្លៃ​ទាប​ ក្រោយ​ពី​ស្មាតហ្វូន​ស៊េរី​ថ្មី​បាន​ប្រកាស​ចេញ។
លោក​ Jony Ive ប្រធាន​ផ្នែក​ឌីហ្សាញ​បាន​និយាយ​ថា​ iPhone តែង​តែ​មាន​តម្លៃ​ថ្លៃ​ជាង​ទូរសព្ទ​​របស់​​គូ​ប្រជែង ​ក៏​ព្រោះ​តែ​វា (iPhone) មិន​ត្រឹម​តែ​ជា​ទូរសព្ទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ឧបករណ៍​ដែល​អាច​ផ្ដល់​ជូន​មុខងារ​​ទំនើបៗ​ និង​ពិសេស​ជា​ច្រើន។

Ive បាន​និយាយ​ទៅ​ដល់​ iPhone ម៉ូដែល​ដំបូង​ដែល​ចេញ​លក់​ ១០ ឆ្នាំ​មុន​ក្នុង​តម្លៃ​ខ្ទង់​ ៥០០ ដុល្លារ​ ដែល​ចាត់​ថា​មាន​តម្លៃ​ថ្លៃ​ក្នុង​ពេល​នោះ​ ប៉ុន្តែ​​នៅ​តែ​អាច​ទទួល​បាន​ជោគជ័យ​ច្រើន​ ព្រោះ​តែ​វា​មាន​សមត្ថភាព​អាច​ធ្វើ​បាន​លើស​ពី​ទូរសព្ទ​ធម្មតា។

បច្ចុប្បន្ន​នេះ​ iPhone ដែល​មាន​តម្លៃ​ទាប​ជាង​គេ​គឺ​ iPhone SE ដែល​កំពុង​ដាក់​លក់​នៅ​ Apple Store ក្នុង​តម្លៃ​ចាប់​ពី​ ៣៤៩ ដុល្លារ៕​​

ប្រភព៖ Softpedia ប្រែ​សម្រួល៖  ឡៃហ៊ាង